Useful Tips

  • 11
    Mar
    អាហារទាំង ៥ ដែលជួយបង្កើនសមត្ថភាពខួរក្បាល
    Date
    Monday March 11th, 2019
    តើអ្នកឧស្សាហ៍ភ្លេចភ្លាំងមែនទេ? ចង់បង្កើនសមត្ថភាពខួរក្បាលនិងការចងចាំទេ? អញ្ចឹងប្រហែលជាអ្នកត្រូវផ្លាស់ប្តូររបបអាហារហើយមកសាកទទួលទានអាហារទាំង៥មុខនេះវិញម្តងមើល៍! ១​ ល្មៀត ល្មៀតត្រូវបានគេឲ្យដឹងថាវាអាចជួយបង្ការជម្ងឺភ្លេចភ្លាំងហើយភាគច្រើនល្មាតត្រូវបានគេប្រើនៅពេលធ្វើការី។​ ហើយអ្នកស្រាវជ្រាវក៏បានរកឲ្យឃើញថាចំពោះអ្នកដែលញ៉ាំការីច្រើនជាង១ដងក្នុង១ខែ គឺសមត្ថភាពខួរក្បាលរបស់ពួកគេល្អជាងអ្នកដែលមិនញ៉ាំសម្លការីទាល់តែសោះ។ ២ ផ្លែប៊ឺរី ផ្លែប៊ឺរីត្រូវបានឲ្យដឹងថាជាផ្លែឈើដែលអាចជួយបង្កើនសមត្ថភាពខួរក្បាលបានលឿនដោយវាមានសារជាតិ polyphenols ច្រើនដែលអាចជួយដល់ខួរក្បាល។ ៣ ត្រីសាលម៉ុន ដោយសារត្រីសាល់ម៉ុនសំបូរទៅដោយជាតិអូមេហ្កា​3ច្រើនបូករួមនឹង EPA និង DHA វាអាចធ្វើឲ្យដំណើរការខួរក្បាលដើរបានល្អ។ ម្យ៉ាងវិញទៀត វាក៏សំបូរទៅដោយវីតាមីន​ D ដែលអាចកាត់បន្ថយជម្ងឺភ្លេចភ្លាំង។ ៤ […]
  • 11
    Mar
    ប្រភេទអាហារ ១០ មុខ ស្រ្ដីមានផ្ទៃពោះគួរទទួលទានឱ្យបានច្រើនបំផុត!
    Date
    Monday March 11th, 2019
    របបអាហារនិងប្រភេទអាហារពិតជាចំណែកមួយយ៉ាងសំខាន់ក្នុងដំណើរជីវិតរបស់ស្រ្ដីដែលមានផ្ទៃពោះ។ អ្នកម្ដាយទាំងអស់ត្រូវចាំថា ពេលដែលអ្នកមានផ្ទៃពោះ អាហារដែលអ្នកបរិភោគទៅមិនមែនសម្រាប់តែខ្លួនឯងតែម្នាក់ទេ គឺសម្រាប់មនុស្សពីរនាក់។ បើស្រលាញ់សុខភាព និងចង់ឱ្យកូនកើតមកមានសុខភាពល្អគួរឱ្យស្រលាញ់អ្នកម្ដាយត្រូវតែយល់ដឹងពីប្រភេទអាហារដែលខ្លួនត្រូវបរិភោគកំឡុងពេលមានផ្ទៃពោះ។ សម្រាប់ឱកាសនេះផងដែរ ចង់ញ៉ាំ (Jangnhams) មានសេចក្ដីសោមនស្សនាំយកនូវប្រភេទអាហារ ១០ មុខដែរស្រ្ដីជាម្ដាយគួរតែព្យាយាមបរិភោគឱ្យបានច្រើនបំផុត។ ១. ផលិតផលទឹកដោះគោ អ្នកម្ដាយដែលកំពុងតែពពោះទារកក្នុងផ្ទៃ ត្រូវតែចេះគិតលៃបរិភោគអាហារដែលមានសម្បូរប្រូតេអ៊ីន និងកាលស្យូមដើម្បីជំនួយដល់ការលូតលាស់របស់ទារក។ ផលិតផលអាហារផលិតពីទឹកដោះគោមានផ្ទុកនូវប្រូតេអ៊ីសំខាន់ៗ កាល់ស្យូមដែលជាតម្រូវការចំបាច់របស់អ្នកម្ដាយ និងកូនក្នុងផ្ទៃ កាន់តែពិសេសទៀតនោះ វាក៏អាចជួយកាន់បន្ថយអារម្មណ៍តានតឹងរបស់ម្ដាយបានផងដែរ។ ២. ប្រភេទបន្លែកួរ […]
  • 03
    Mar
    អាហារទាំង ៦ មុខដែលអ្នកមានជម្ងឺទឹកនោមផ្អែម គួរតែជៀសវាង
    Date
    Sunday March 3rd, 2019
    ដើម្បីទទួលបានសុខភាពល្អក្នុងរបបអាហារ ការជ្រើសរើសអាហារដែលគួរញ៉ាំតែមួយជំរើសមិនគ្រប់គ្រាន់នោះទេ ដូចនេះសម្រាប់អ្នកដែលមានជម្ងឺទឹកនោមផ្អែមគួរតែស្វែងយល់នូវអាហារអស់ទាំងនេះហើយជៀសវៀងដើម្បីបង្ការគ្រោះថ្នាក់ដល់សុខភាព។ ១ ភេសជ្ជៈ ភេសជ្ជៈដែលមានជាតិផ្អែមឬមិនមានជាតិផ្អែមគឺសុទ្ធសឹងតែផ្តលផលអាក្រក់ដល់អ្នកដែលមានទឹកនោមផ្អែម​ដោយវាអាចធ្វើឲ្យឡើងសម្ពាធឈាម ឡើងក្បាលពោះ នីងបង្ករជាជម្ងីផ្សេងៗ។ ២ ដំណាប់
  • 02
    Mar
    តិកនិចទាំង ៥ ដែលអាចជួយឲ្យអ្នកញ៉ាំតិចជាងមុន
    Date
    Saturday March 2nd, 2019
    មានមនុស្សជាច្រើនដែលចង់ញ៉ាំតិចប៉ុន្តែពួកគេមានកាតពិបាកក្នុងការសម្រេចគោលដៅនោះ។ អញ្ចឹងដើម្បីឲ្យកាន់តែងាយស្រួល អ្នកអាចធ្វើតាមតិចណិចទាំង៥នេះដើម្បីជួយឲ្យអ្នកញ៉ាំបានតិចជាងមុន ហើយវាក៏អាចបញ្ឆោតខួរក្បាលអ្នកឲ្យគិតថាអ្នកញ៉ាំបានតិចផងដែរ។ ១ ដាក់ចានពេលញ៉ាំអាហារសម្រន់ នៅពេលដែលអ្នកញ៉ាំនំពីកញ្ចប់នំដោយមិនបានដាក់ចានត្រឹមត្រូវនោះអ្នកនឹងញ៉ាំច្រើនដោយកញ្ចប់នំមិនអាចកំណត់បានច្បាស់លាស់ពីបរិមាណនំដែលអ្នកញ៉ាំឡើយ។ ២​ កុំធ្វើអីច្រើនមុខពេលកំពុងញ៉ាំអី នៅពេលដែលអ្នកញ៉ាំបណ្តើរ មើលទូរទស្សន៍ ឬ ចុចទូរស័ព្ទបណ្តើរ អ្នកនឹងមិនផ្ចង់អារម្មណ៍ដល់ការញ៉ាំរបស់អ្នកឡើយ ដូច្នេះអ្នកមិនដឹងថាអ្នកញ៉ាំអាហារនោះច្រើនប៉ុណ្ណាទេ។ អញ្ចឹងដើម្បីឲ្យការញ៉ាំកាន់តែប្រសើរឡើង អ្នកគួរតែផ្ចង់ទៅលើការញ៉ាំតែមួយមុខគត់ដើម្បីទទួលបានអារម្មណ៍ រសជាតិ ក្លិន និង រូបរាងរបស់អាហារដែលអ្នកញ៉ាំនោះ។ ៣​ ដាក់ចានតូចល្មមពេលញ៉ាំ នៅពេលដែលអ្នកដាក់ចានធំ អ្នកនឹងដាក់ម្ហូបជាច្រើននៅលើចានធំរបស់អ្នក។​ […]
  • 20
    Feb
    សម្រាប់អ្នកចាញ់រងារ ព្យាយាមញ៉ាំប្រភេទអាហារទាំងនេះអាចជួយរក្សាកម្ដៅក្នុងខ្លួនបាន
    Date
    Wednesday February 20th, 2019
    ឥឡូវនេះពិភពលោកយើងកំពុងប្រឈមមុខនឹងហានិភ័យនៃបំលាស់ប្ដូរសីតុណ្ហភាពពីរយ៉ាង គឺនៅរដូវក្ដៅ ក្ដៅចង់ឆេះ ហើយដល់ពេលរដូវរងារ ត្រជាក់ឡើងកកអស់ហើយ។ បើនិយាយពីរឿងត្រជាក់វិញ អ្នកចាញ់រងារគឺនៅមិនសុខទេ ពិបាកសម្របខ្លួនណាស់។ ឥឡូវនេះពី ចង់ញ៉ាំ (Jangnhams) សូមណែនាំប្រភេទអាហារដែលអាចជួយរក្សា និងបង្កើនកម្ដៅក្នុងរាងកាយសម្រាប់អ្នកដែលចាញ់រងារ។ ១. ទឹកឃ្មុំ ដូចដែលយើងបានដឹងរួចមកហើយថា ទឹកឃ្មុំជាសារធាតុរាវដែលមានរសជាតិផ្អែមជាងគេ និងមានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាព និងអ្វីដែលកាន់តែពិសេសដែលយើងបានដឹងរួចហើយ នោះថាទឹកឃ្មុំសុទ្ធមិនចេះកកនោះទេ បើទោះបីវាស្ថិតនៅក្នុងសីតុណ្ហភាពត្រជាក់ក្រោមសូន្យយ៉ាងណាក៏ដោយ ដូចនេះហើយទឹកឃ្មុំត្រូវបានគេទទួលស្គាល់ថា ជាអាហារដែលអាចរក្សាកម្ដៅក្នុងខ្លួនយ៉ាងមានប្រសិទ្ធភាពបំផុត អ៊ីចឹងហើយ បានជានៅរដូវក្ដៅវិញ […]
  • 19
    Feb
    ពេលវេលាដ៏ល្អបំផុតក្នុងការទទួលទានទឹក
    Date
    Tuesday February 19th, 2019
    តើអ្នកដឹងទេការទទួលទានទឹកអាចជួយសង្គ្រោះជីវិតរបស់អ្នកពីជំងឺផ្សេងៗ? ដើម្បីជួយទ្រទ្រង់សុខភាពរបស់អ្នកឲ្យកាន់តែប្រសើរ ការទទួលទានទឹកត្រឹមត្រូវតាមពេលវេលាគឺផ្តល់អត្ថប្រយោជន៍ដល់អ្នកច្រើន។ ខាងក្រោមនេះគឺជាពេលវេលាដ៏ល្អបំផុតសម្រាប់ការទទួលទានទឹក ១. មុនពេលក្រោកពីគេង ពេលព្រឹក នៅពេលក្រោកពីគេង រាងកាយយើងខាងក្នុងប្រាកដជាទទេជាពិសេសប្រសិនបើអ្នកមិនបានទទួលទានអាហារពេលព្រឹក។​ដូច្នេះការទទួលទានទឹកអាចជួយសម្រួលឲ្យរាងកាយមានជាតិទឹកដើម្បីលាងសំអាតជាតិពុលខាងក្នុង។ ២. មុនពេលទទួលទានអាហារ ការទទួលទានទឹកមុនពេលទទួលទានអាហារអាចធ្វើឲ្យយើងឆាប់ឆ្អែតដែលធ្វើឲ្យយើងទទួលទានអាហរបានតិច។​ ម្យ៉ាងវិញទៀតការទទួលទានទឹកមួយកែវអាចជួយសំអាតអាហារដែលនៅសល់ក្នុងក្រពះរបស់បានផងដែរ។ ៣. ពេលដែលអ្នកឃ្លាន បើសិនជាអ្នកមានអារម្មណ៍ថាឃ្លាន អ្នកគួរតែចាក់ទឹកមួយកែវធំហើយផឹកដើម្បីឲ្យដឹងថាតើអ្នកឃ្លានឬគ្រាន់តែស្រេកទឹក។ ៤. មុនពេលហាត់ប្រាណឬបន្ទាប់ពីហាត់ប្រាណហើយ ការទទួលទានទឹកមុនពេលហាត់ប្រាណជូយឲ្យអ្នកមានថាមពលនិងការពាររាងកាយអ្នកពីការខ្សោះជាតិទឹក។ ហើយបន្ទាប់ពីហាត់ប្រាណការទទួលទានទឹកក៏អាចជួយឲ្យរាងកាយអ្នកឲ្យមានជាតិទឹកឡើងវិញជំនួសញើសដែលចេញពីរាងកាយអ្នកនៅពេលការហាត់ប្រាណ។ ប្រភព៖ www.everydayhealth.com
  • 12
    Feb
    អាហារទាំង៥ប្រភេទដែលអ្នកមិនគួរដាក់ឲ្យ សុនខរបស់អ្នកឡើយ
    Date
    Tuesday February 12th, 2019
    តើអ្នកដឹងទេអាហារទាំងអស់មិនមែនសុទ្ធតែល្អសម្រាប់សុនខរបស់អ្នកនោះទេ? អាហារមួយចំនួនអាចនឹងមានផលប៉ះពាល់ដល់សុនខ។ អញ្ចឹងតើអាហារបែបណាដែលអ្នកគួរតែជៀសវៀងដាក់អោយសុនខរបស់អ្នក? ១​. ផ្លែប៊ឺរ ផ្លែប៊ឺរត្រូវបានគេដឹងថាវាបង្ករបញ្ហាច្រើនទៅដល់សត្វជាច្រើនប្រភេទដូចជាឆ្កែ ឆ្មា បក្សី រហូតដល់ស្លាប់ដោយសារតែផ្លែនេះមានជាតិពុលតែចំពោះសត្វប៉ុណ្ណោះ។ ២​. កាហ្វេ ដោយសារតែកាហ្វេមានផ្ទុកនូវជាតិmethylxanthines ដែលមាននៅក្នុងគ្រាប់កាកាវ ដូច្នេះនៅពេលដែលសារជាតិmethylxanthines រំលាយចូលទៅក្នុងក្រពះរបស់សត្វ វាអាចបង្ករឲ្យសត្វទាំងនោះមានជំងីរាគរួស ឬ ក្អួតចង្អោរ។ ៣​. ផ្លែក្រូច មិនថាដើម ទង ស្លឹក សំបក សាច់ […]
  • 07
    Feb
    ភេសជ្ជៈជំនួយសុខភាពទាំង ៥ ដែលអ្នកគួរតែទទួលទាន
    Date
    Thursday February 7th, 2019
    តើអ្នកដឹងទេក្រៅពីទឹកគឺមានភេសជ្ជៈផ្សេងៗជាច្រើនមុខទៀតដែលអាចជួយដល់សុខភាពកាន់តែប្រសើរ? ក្នុងចំណោមភេសជ្ជៈទាំងនោះ ទឹកទទឹម ​ តែបៃតង​ ទឹកក្រូចស្រស់ តែខ្ញី​​ និង​ ​សូកូឡាក្តៅគឺជាទឹកដែលលោកអ្នកអាចទទួលទានបានដែលមិនប៉ះពាល់ដល់សុខភាពហើយផ្តល់សារៈប្រយោជន៍ជាច្រើនដល់សុខភាពទៀតផង។ ១​. ទឹកទទឹម ទឹកទទឹមត្រូវបានគេរកឃើញថាវាអាចជួយពីជំងីមហារីកនិងជំងឺគាំងបេះដូង។ ដូច្នេះការទទួលទានទឹកទទឹមមួយថ្ងៃមួយកែវអាចធ្វើឲ្យសុខភាពអ្នកល្អនិងបង្ការជំងឺផ្សេងៗ។ ២​. តែបៃតង ការទទួលទានតែបៃតងមួយពែងជារៀងរាល់ព្រឹកអាចជួយសសៃឈាមរត់ស្រួលនិងធ្វើឲ្យកម្លាំងកាយអ្នកកាន់តែមាំទាំទ្វេមួយកំរិត។ ដូច្នេះអ្នកអាចសាកល្បងទទួលទានតែបៃតងនេះជារៀងរាល់ព្រឹក នោះលោកអ្នកនឹងឃើញលទ្ធផលល្អជាក់ជាមិនខាន។ ៣​. ទឹកក្រូចស្រស់ ទឹកក្រូចស្រស់ត្រូវបានគេនិយមច្រើនដោយសារតែវាអាយស្រួលរកនិងទទួលទាន។​ ម្យ៉ាងវិញទៀតវាមានវិតាមីន C ដែលអាចជួយរាងកាយបានច្រើន។ ស្វែងរកក្រូចស្រស់ៗហើយសាកល្បងធ្វើវាញ៉ាំខ្លួនឯងមើល […]
  • 15
    Jan
    The Health Benefits Of Eating Raw Food
    Date
    Tuesday January 15th, 2019
    Cooking is a simple thing that everyone can learn, but what we learned to do is to give each dish a good meal, and it […]