life style

  • 11
    Mar
    សៀមរាប៖ របៀបលក់ដូរប្លែកៗដែលទាក់ទាញដល់ភ្ញៀវទេសចរណ៍របស់អ្នកអង្គរ
    Date
    Monday March 11th, 2019
    ថ្ងៃនេះសូមនាំអារម្មណ៍អ្នកអានមកមើលរសនិយមនៃអ្នកសៀមរាបលក់ដូរម្ហូបអាហារ ហើយនឹកស្រមៃទៅដល់រសជាតិ និងអារម្មណ៍ពិតតាមរយៈរូបភាព និងការបរិយាយក្នុងអត្ថបទនេះទាំងអស់គ្នា។ ការធ្វើដំណើរមួយតាមបណ្ដោយផ្លូវដ៏ស្រស់ត្រកាលជាមួយទស្សនីយភាពនាដងផ្លូវដែលមានលក់ដូរនូវម្ហូបអាហារ និងទីកន្លែងអង្គុយសម្រាប់ទទួលទានអាហារ ជាមួយអ្នកលក់ដ៏ចំណាន និងរួសរាយរាក់ទាក់។ ​ និយាយពីមុខម្ហូបវិញ ពិតជាប្លែករាប់មិនអស់ចាប់តាំងពីម្ហូបធម្មតាដូចជាមាន់ដុត ទៅដល់ពីងពាងដុត ដែលជាម្ហូបក្លែមជាមួយស្រាជួបជុំពិភាក្សាផឹកជាមួយមិត្ដភក្ដិ​ បងប្អូនសាច់ញាតិតាមបណ្ដោយផ្លូវពីច្រកទ្វារធំទៅកាន់ក្រុងអង្គរ។ នាពេលល្ងាចអ្នកទេសចរណ៍អាចជិះរ៉ឺម៉កដើរកម្សាន្ដជុំវិញទីក្រុង ស្របពេលជាមួយគ្នានោះដែរ អ្នកក៏អាចមើលឃើញតូបលក់ត្រង់នេះបន្ដិច ត្រង់នោះបន្ដិចមិនចេះដាច់ ដែលមានដាក់លក់ផ្លែឈើស្រស់ៗ និងអាហារហឹរៗជាច្រើនដែលអ្នកមើលឃើញ ក៏ដូចជាទទួលក្លិនបានពីផ្លែឈើ និងម្ហូបអាហារជាច្រើនជាមួយនឹងទីតាំងយ៉ាងរ៉ូមែនតិក។ ផ្លែទំពាំងបាយជូរដែលមានពណ៌ឆ្អិនឆ្អៅស្រស់ដាក់លក់ជាជួរៗយ៉ាងប្លែកភ្នែក ជាពិសេសទៀតនោះ ជាមួយនឹងផ្លែម្នាស់ទឹកឃ្មុំផ្អែមជាប់មាត់ […]
  • 07
    Mar
    អាហារតាមផ្លូវល្បីៗទាំង ៦ ដែលគេនិយមច្រើននៅប្រទេសកម្ពុជា
    Date
    Thursday March 7th, 2019
    ប្រាកដណាស់អ្នកដែលនៅប្រទេសកម្ពុជាតែងតែញ៉ាំអាហារតាមផ្លូវទាំង៦នេះជាក់ជាមិនខានហើយអាហារទាំងអស់នេះសុទ្ធតែជាអាហរល្បីៗទាំង៦ដែលគេនិយមច្រើននៅប្រទេសកម្ពុជា។ មិនត្រឹមតែល្បីទេថែមទាំងឆ្ងាញ់ទៀត! ចង់ដឹងថាមានម្ហូបអីខ្លះ តោះទៅមើលទាំងអស់គ្នា! ១​​ លតឆា លតឆាជាទូទៅគេតែងតែញ៉ាំវាជារៀងរាល់ព្រឹកហើយវាងាយស្រួលស្វែងរកបំផុតនៅតាមទីផ្សារនិងភោជនីយដ្ឋាននានា។ វាមានភាពរហ័សក្នុងការចម្អិនដែលមិនចំណាយពេលយូរ ហើយអាចខ្ចប់យកទៅញ៉ាំនៅផ្ទះបានយ៉ាងស្រួលផងដែរ។ ២​ នំគូឆាយ បើនំគូឆាយនេះវិញ ប្រាកដណាស់ថាម្នាក់ៗចូលចិត្តញ៉ាំតាំងពីនៅក្មេងៗ ហើយនំនេះផងដែរ គឺមានប្រភពចេញពីប្រទេសចិន។​ នៅផ្នែកខាងក្រៅនំ វាស្រួយ ហើយនៅក្នុងសាច់នំវាទន់ដែលគេលាយគ្រឿងជាមួយនឹងស្លឺកគូឆាយ ហើយគេញ៉ាំវាជាមួយនឹងទឹកត្រី។​ ៣​ នំប៉័ងប៉ាតេ បើនំប៉័ងប៉ាតេនេះវិញ នរណាៗក៏ចូលចិត្តវាដែរ ស្រួលរកញ៉ាំ លឿន […]
  • 07
    Mar
    អ្នកដែលបរិភោគសាច់ឆ្កែអាចនឹងជួបបញ្ហាទាំង២នេះ
    Date
    Thursday March 7th, 2019
    ការបរិភោគសាច់ឆ្កែត្រូវបានគេនិយមច្រើននៅប្រទេសវៀតណាម ប្រហែលជាឆ្កែចំនួន៥លានក្បាលត្រូវបានគេសម្លាប់យកសាច់ជារៀងរាល់ឆ្នាំ។ ហើយថ្មីៗនេះផងដែរ មនុស្សស្លាប់ដោយសារជំងឺឆ្កែឆ្កួតក៏ជាព័ត៌មានដែលនរណាៗក៏និយាយពីរឿងនេះដែរ។ ចុះសម្រាប់អ្នកដែលតែងតែបរិភោគសាច់ឆ្កែវិញ តើពួកគេនឹងជួបបញ្ហាអ្វីខ្លះ? ជំងឺឆ្កែឆ្កួត ប្រាកដណាស់អ្នកដែលបរិភោគសាច់ឆ្កែអាចមានគ្រោះថ្នាក់ខ្ពស់ដោយសារសត្វឆ្កែមួយចំនួនមានជំងឺឆ្កែឆ្កួត។ ចំនែកឯអ្នកដែលសម្លាប់ឆ្កែក៏ងាយនឹងកើតជំងឺមួយនេះដែរវាងាយនឹងឆ្លងពីសត្វទៅមនុស្សបានយ៉ាងងាយស្រួល។ ជំងឺផ្សេងៗទៀត មិនត្រឹមតែមានជំងឺឆ្កែឆ្កួតតែប៉ុណ្ណោះនោះទេ ជំងឺផ្សេងៗទៀតក៏ត្រូវបានគេរកឃើញនៅក្នុងសាច់ឆ្កែដែលងាយឆ្លងទៅមនុស្សផងដែរ ដោយគេរកឃើញមេរោគជាច្រើនដែលមាននៅក្នុងសាច់ឆ្កែ។ ហើយនៅពេលដែលមេរោគទាំងនោះចូលទៅក្នុងខ្លួនមនុស្ស វានឹងបំផ្លាញសរសៃឈាមដែលអាចនឹងប៉ះពាល់ដល់អាយុជីវិត។ ដូច្នេះអ្នកគួរតែជៀសវាងពីការបរិភោគសាច់ឆ្កែត្បិតសត្វឆ្កែគឺជាសត្វដែលគួរឲ្យស្រលាញ់ ផ្តល់ភាពសប្បាយរីករាយនិង ចេះស្តាប់បង្គាប់ព្រោះពួកវាក៏អាចចាត់ទុកជាសមាជិកគ្រួសារផងដែរ។ ប្រភព:​​ • www.wormsandgermsblog.com • www.onegreenplanet.org
  • 02
    Mar
    អាហារប្លែកៗទាំង ៤ មុខជុំវិញពិភពលោក
    Date
    Saturday March 2nd, 2019
    នៅជុំវិញពិភពលោកនេះ មានអាហារប្លែកជាច្រើនដែលខ្លះអ្នកធ្លាប់ស្គាល់ ខ្លះទៀតអ្នកមិនធ្លាប់ស្គាល់ឡើយ។​ កាលពីអត្ថបទមុនយើងបាននិយាយរួចមកហើយពី ម្ហូប​ប្លែក​ទាំង ៦ មុខ​ដែល​មាន​ក្នុង​ប្រទេស​កម្ពុជា ធ្លាប់​ភ្លក្ស​អស់​ហើយ​ឬ​នៅ?​ រីឯថ្ងៃនេះវិញ យើងនឹងនិយាយពីអាហារប្លែកៗទាំង៤មុខជុំវិញពិភពលោក​ វិញម្តង! តោះចង់ដឹងថាអាហារប្លែកៗទាំងនោះមានអីខ្លះ យើងទៅមើលទាំងអស់គ្នា! ១​ ឈាមពស់ ឈាមពស់ត្រូវបានគេនិយមច្រើននៅប្រទេសវៀតណាម ជាពិសេសនៅទីក្រុងហាណូយដែលមានភោជនីយដ្ឋានជាច្រើនដែលបម្រើនូវម្ហូបពស់និងឈាមពស់។ ហើយឈាមពស់អស់ទាំងនោះត្រូវបានគេលាយបញ្ចូលជាំមួយស្រា។​ ម្យ៉ាងវិញទៀត នៅទីនោះក៏មានប្រម៉ាត់ពោះដែលលាយជាមួយស្រាផងដែរ។ ២ គ្រាប់ភ្នែកត្រីធូណា លោកអ្នកអាចងាយស្វែងរកគ្រាប់ភ្នែកត្រីធូណាគ្រប់ទីកន្លែងនៅប្រទេសជប៉ុន ហើយគ្រាប់ភ្នែកត្រីធូណានេះ គេ​តែងតែស្ងោវា​ […]
  • 14
    Feb
    ទម្លាប់នៃការញ៉ាំអាហារទាំង៤យ៉ាងដែលមនុស្សភាគច្រើនគិតថាត្រូវ តែវាមិនដូច្នោះទេ
    Date
    Thursday February 14th, 2019
    ជាធម្មតាយើងតែងតែបានលឺគេនិយាយអំពីទម្លាប់នៃការញ៉ាំថាញ៉ាំអញ្ចេះទើបល្អ ញ៉ាំអញ្ចេះអត់ល្អទេ។ ប៉ុន្តែតើយើងមានដែលស្វែងយល់ឲ្យកាន់តែសុីជម្រៅថាតើអ្វីដែលគេនិយាយទាំងនោះពិតជាត្រឹមត្រូវដែរឬទេ? តោះអញ្ចឹងយើងនាំគ្នាទៅស្វែងយល់ទាំង​អស់គ្នា។ ១. នំប៉័ងពណ៌ត្នោតល្អជាងនំប៉័ងពណ៌ស យើងទាំងអស់គ្នាប្រហែលជាគិតថានំប៉័ងពណ៌ត្នោតល្អជាងនំប៉័ងពណ៌សដោយសារតែនំប៉័ងពណ៌ត្នោតមានស្រូវសាឡីនិងជាតិសរសៃច្រើនជាងនំប៉័ងពណ៌សប៉ុន្តែតាមពិតទៅនំប៉័ងទាំងពីរប្រភេទនេះគឺមានកាឡូរីប្រហាក់ប្រហែលគ្នា។ ២. សូកូឡាមិនល្អសម្រាប់រាងកាយអ្នកទេ តាមពិតទៅការញ៉ាំសូកូឡាមួយបន្ទះតូចអាចផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាពអ្នកជាពិសេសបើសិនជាអ្នកជ្រើសរើសញ៉ាំសូកូឡាខ្មៅ។ ៣. បើអ្នកញ៉ាំតិច អ្នកនឹងចុះទម្ងន់ ធ្លាប់តែលឺគេថាញ៉ាំតិចអាចធ្វើឲ្យស្គម តាមពិតទៅវាមិនអញ្ចឹងទេ ទោះបីជាអ្នកញ៉ាំតិចយ៉ាងណាក៏ដោយ ក៏មិនប្រាកដថាអ្នកនឹងចុះទម្ងន់ទេ។ ផ្ទុយទៅវិញមនុស្សម្នាក់គួរតែញ៉ាំឲ្យបាន ៥​ ទៅ ៦ដងក្នុងមួយថ្ងៃដើម្បីឲ្យចុះទម្ងន់។ ៤.​ញ៉ាំអាហារដែលមានជាតិខ្លាញ់ធ្វើឲ្យធាត់ […]
  • 05
    Feb
    ម្ហូបប្លែកៗទាំង ៥ មុខដែលដែលអ្នកមិនស្មានដល់ថានឹងមាននៅឆ្នាំ ២០៣០
    Date
    Tuesday February 5th, 2019
    យើងសង្កេតឃើញថា កំណើនប្រជាជននាពេលបច្ចុប្បន្នមានកើនឡើងយ៉ាងខ្លាំង ជាងការកើនឡើងការផលិតម្ហូបអាហារទៅទៀត។​ ដោយផ្អែកតាមចំនួនតួរលេខនេះ អ្នកវិទ្យាសាស្ត្រមានការព្រួយបារម្ភយ៉ាងខ្លាំង ជាពិសេសកត្តាចំណីអាហារ ដែលជម្រុញឲ្យអ្នកវិទ្យាសាស្ត្ររិះរកនូវវិធីដោះស្រាយបញ្ហាទាំងនេះ។ កាលពីអត្ថបទមុនៗ “ចង់ញ៉ាំ” បានលើកឡើង ម្ហូប​ប្លែក​ទាំង ៦ មុខ​ដែល​មាន​ក្នុង​ប្រទេស​កម្ពុជា រួចមកហើយ សម្រាប់ថ្ងៃនេះវិញ “ចង់ញ៉ាំ” សុំនាំអារម្មណ៍ប្រិយមិត្តមកស្គាល់អាហារប្លែកៗសម្រាប់ឆ្នាំ ២០៣០ ម្ដង។ តោះ! ទៅដឹងទាំងអស់គ្នា… ១. ការទទួលទានសត្វល្អិតជាអាហារ ក្នុងមួយទស្សវត្សន៍ចុងក្រោយនេះ យើងមើលឃើញថាការទទួលទានសត្វល្អិតគឺជារឿងពេញនិយមបំផុត។ […]
  • 18
    Jan
    តោះ! មកស្គាល់កំពូលៗអ្នកញ៉ាំទាំង ៨ ប្រភេទនេះ
    Date
    Friday January 18th, 2019
    ប្រិយមិត្តបានដឹងហើយថា មនុស្សម្នាក់ៗសុទ្ធតែមានទម្លាប់នៃការញ៉ាំប្លែកៗខុសពីគ្នា។ ហើយមិនថាតែទម្លាប់នៃការញ៉ាំទេ សូម្បីតែរៀបចំចានដើម្បីថតរូបផុស​ ទម្រាំដាច់ចិត្តញ៉ាំហ្នឹងក៏ខុសគ្នាដែរ។ អ្នកខ្លះថតមួយសន្លឹក ផុសខ្វាច់ អ្នកខ្លះវិញចម្រាញ់ មួយក្នុងចំណោមមួយរយ ដើម្បីប្រាកដប្រជាថា ម្ហូបគាត់ស្អាតដូចម្ហូបរបស់ព្រះនាង។ ថ្ងៃនេះ “ចង់ញ៉ាំ” សូមណែនាំប្រិយមិត្តឲ្យស្គាល់ទម្លាប់នៃការញ៉ាំទាំង ៨ ខុសៗគ្នា ប្លែកៗខុសគ្នា ហើយ “ចង់ញ៉ាំ” ជឿជាក់ថា ប្រិយមិត្តច្បាស់ជាមានមួយក្នុងចំណោមទាំង ៨ ជាក់ជាមិនខាន ។ ១. […]
  • 17
    Jan
    ជឿទេថា គ្រាន់តែញ៉ាំអាហារប្រភេទទាំងនេះអាចឲ្យអ្នកមានជំងឺបាក់ទឹកចិត្តដោយមិនដឹងខ្លួន?
    Date
    Thursday January 17th, 2019
    វាជារឿងមួយដែលភ្ញាក់ផ្អើលបំផុត នៅពេលការស្រាវជ្រាវទាំងនេះ បានបង្ហាញថាគ្រាន់តែញ៉ាំអាហារប្រភេទទាំងនេះ អាចឲ្យអ្នកកើតជំងឺបាក់ទឹកចិត្តដោយមិនដឹងខ្លួន ព្រោះដោយសារថា សារជាតិនៅក្នុងអាហារទាំងនេះមានផលប៉ះពាល់ទៅរូបរាងកាយ និងខួរក្បាលរបស់អ្នក ។ ដោយឆ្លងតាមការសិក្សាស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រទាំងនេះបានព្យាយាមលើកយកហេតុផលជាច្រើនដើម្បីពន្យល់ និងជាពិសេសហាមប្រាមដល់អ្នកមួយចំនួនដែលកើតមានជំងឺបាក់ទឹកចិត្ត ពុំគួរទទួលទានអាហារទាំងនេះឡើយ។ ១. សូកូឡា ប្រិយមិត្តប្រហែលជាចូលចិត្តញ៉ាំសូកូឡា ព្រោះសូកូឡាមានរសជាតិឆ្ងាញ់ ត្រូវទេ? ប៉ុន្តែតាមការស្រាវជ្រាវថ្មីៗនេះ បានរកឃើញថា ការញ៉ាំសូកូឡាគឺមានទំនាក់ទំនងជាមួយជំងឺបាក់ទឹកចិត្ត ដែលជាសំណួរដែលពិបាកឆ្លើយបំផុតនោះគឺ “ហេតុអ្វីពួកគេសុខៗបែរជាចូលចិត្តញ៉ាំសូកូឡា?” ដោយផ្អែកតាមការសិក្សាស្រាវជ្រាវផ្ទាល់លើមនុស្ស ៩៣០នាក់ ដែលមានបុរស […]
  • 02
    Nov
    Halal Restaurants in Phnom Penh
    Date
    Friday November 2nd, 2018
    Do you find it hard to find halal restaurants in Phnom Penh? If yes, then you can take a look at these halal restaurants that […]