អ្នកដែលបរិភោគសាច់ឆ្កែអាចនឹងជួបបញ្ហាទាំង២នេះ

effect of dog meat

ការបរិភោគសាច់ឆ្កែត្រូវបានគេនិយមច្រើននៅប្រទេសវៀតណាម ប្រហែលជាឆ្កែចំនួន៥លានក្បាលត្រូវបានគេសម្លាប់យកសាច់ជារៀងរាល់ឆ្នាំ។ ហើយថ្មីៗនេះផងដែរ មនុស្សស្លាប់ដោយសារជំងឺឆ្កែឆ្កួតក៏ជាព័ត៌មានដែលនរណាៗក៏និយាយពីរឿងនេះដែរ។

ចុះសម្រាប់អ្នកដែលតែងតែបរិភោគសាច់ឆ្កែវិញ តើពួកគេនឹងជួបបញ្ហាអ្វីខ្លះ?

ជំងឺឆ្កែឆ្កួត

effect of dog meat

ប្រាកដណាស់អ្នកដែលបរិភោគសាច់ឆ្កែអាចមានគ្រោះថ្នាក់ខ្ពស់ដោយសារសត្វឆ្កែមួយចំនួនមានជំងឺឆ្កែឆ្កួត។ ចំនែកឯអ្នកដែលសម្លាប់ឆ្កែក៏ងាយនឹងកើតជំងឺមួយនេះដែរវាងាយនឹងឆ្លងពីសត្វទៅមនុស្សបានយ៉ាងងាយស្រួល។

ជំងឺផ្សេងៗទៀត

effect of dog meat

មិនត្រឹមតែមានជំងឺឆ្កែឆ្កួតតែប៉ុណ្ណោះនោះទេ ជំងឺផ្សេងៗទៀតក៏ត្រូវបានគេរកឃើញនៅក្នុងសាច់ឆ្កែដែលងាយឆ្លងទៅមនុស្សផងដែរ ដោយគេរកឃើញមេរោគជាច្រើនដែលមាននៅក្នុងសាច់ឆ្កែ។ ហើយនៅពេលដែលមេរោគទាំងនោះចូលទៅក្នុងខ្លួនមនុស្ស វានឹងបំផ្លាញសរសៃឈាមដែលអាចនឹងប៉ះពាល់ដល់អាយុជីវិត។

ដូច្នេះអ្នកគួរតែជៀសវាងពីការបរិភោគសាច់ឆ្កែត្បិតសត្វឆ្កែគឺជាសត្វដែលគួរឲ្យស្រលាញ់ ផ្តល់ភាពសប្បាយរីករាយនិង ចេះស្តាប់បង្គាប់ព្រោះពួកវាក៏អាចចាត់ទុកជាសមាជិកគ្រួសារផងដែរ។

ប្រភព:​​
www.wormsandgermsblog.com
www.onegreenplanet.org

Leave a comment