អាហារប្លែកៗទាំង ៤ មុខជុំវិញពិភពលោក

strange food around the world

នៅជុំវិញពិភពលោកនេះ មានអាហារប្លែកជាច្រើនដែលខ្លះអ្នកធ្លាប់ស្គាល់ ខ្លះទៀតអ្នកមិនធ្លាប់ស្គាល់ឡើយ។​ កាលពីអត្ថបទមុនយើងបាននិយាយរួចមកហើយពី
ម្ហូប​ប្លែក​ទាំង ៦ មុខ​ដែល​មាន​ក្នុង​ប្រទេស​កម្ពុជា ធ្លាប់​ភ្លក្ស​អស់​ហើយ​ឬ​នៅ?​

រីឯថ្ងៃនេះវិញ យើងនឹងនិយាយពីអាហារប្លែកៗទាំង៤មុខជុំវិញពិភពលោក​ វិញម្តង! តោះចង់ដឹងថាអាហារប្លែកៗទាំងនោះមានអីខ្លះ យើងទៅមើលទាំងអស់គ្នា!

១​ ឈាមពស់

strange food around the world

ឈាមពស់ត្រូវបានគេនិយមច្រើននៅប្រទេសវៀតណាម ជាពិសេសនៅទីក្រុងហាណូយដែលមានភោជនីយដ្ឋានជាច្រើនដែលបម្រើនូវម្ហូបពស់និងឈាមពស់។ ហើយឈាមពស់អស់ទាំងនោះត្រូវបានគេលាយបញ្ចូលជាំមួយស្រា។​ ម្យ៉ាងវិញទៀត នៅទីនោះក៏មានប្រម៉ាត់ពោះដែលលាយជាមួយស្រាផងដែរ។

២ គ្រាប់ភ្នែកត្រីធូណា

strange food around the world

លោកអ្នកអាចងាយស្វែងរកគ្រាប់ភ្នែកត្រីធូណាគ្រប់ទីកន្លែងនៅប្រទេសជប៉ុន ហើយគ្រាប់ភ្នែកត្រីធូណានេះ គេ​តែងតែស្ងោវា​ ឬ ប្រឡាក់វាជាមួយទឹកស៊ីអ៊ីវ ស្ករ និងស្រា។ ហើយ
គ្រាប់ភ្នែកត្រីធូណានេះក៏ផ្តល់នូវជាតិអូមេហ្កា ៣ ដែលជួយទ្រទ្រង់ សុខភាពផងដែរ។

៣​ ដង្កូវដួង

strange food around the world

ដង្កូវដួងក៏ត្រូវបានគេចូលចិត្តញ៉ាំភាគច្រើននៅប្រទេសវៀតណាមផងដែរ។​ វាជាម្ហូបដែលល្បីខ្លាំងនៅវៀតណាមដែលអាចងាយស្វែងរកបំផុត។ គេតែងតែញ៉ាំវាទាំងរស់ជាមួយនឹងទឹកត្រី។ មើលទៅពិតជាគួរឲ្យឆ្ងាញ់មែន!

៤​ ពងអង្រ្កង

strange food around the world

ពងអង្រ្កងគឺជាអាហារដែលពេញនិយមនៅមុិចស៊ីកូនិងនៅប្រទេសថៃផងដែរ។ នៅមុិចស៊ីកូ គេតែងតែញ៉ាំវាជាមួយនឹងនំតាកូ ហើយយើងរកញ៉ាំវាបាននៅចន្លោះខែកុម្ភៈនិងខែឧសភាតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត រសជាតិរបស់វាពិតជាប្លែកដែលអ្នកគួរតែសាក។

Leave a comment