ដើម្បីទទួលបានសុខភាពល្អក្នុងរបបអាហារ ការជ្រើសរើសអាហារដែលគួរញ៉ាំតែមួយជំរើសមិនគ្រប់គ្រាន់នោះទេ ដូចនេះសម្រាប់អ្នកដែលមានជម្ងឺទឹកនោមផ្អែមគួរតែស្វែងយល់នូវអាហារអស់ទាំងនេះហើយជៀសវៀងដើម្បីបង្ការគ្រោះថ្នាក់ដល់សុខភាព។
១ ភេសជ្ជៈ
ភេសជ្ជៈដែលមានជាតិផ្អែមឬមិនមានជាតិផ្អែមគឺសុទ្ធសឹងតែផ្តលផលអាក្រក់ដល់អ្នកដែលមានទឹកនោមផ្អែមដោយវាអាចធ្វើឲ្យឡើងសម្ពាធឈាម ឡើងក្បាលពោះ នីងបង្ករជាជម្ងីផ្សេងៗ។
២ ដំណាប់
ផ្លែឈើគឺជាអាហារមួយដ៏ល្អដែលសំបូរទៅដោយវីតាមីនសេ ប៉ុន្តែនៅពេលដែលផ្លែឈើទាំងនោះក្លាយជាផ្លែឈើស្ងួតឬដំណាប់ វានឹងបង្ករឲ្យជាតិស្ករឡើងខ្ពស់។ ដូច្នេះអ្នកគួរតែចៀសវៀងទទួលទានផ្លែឈើដំណាប់អស់ទាំងនោះ ដោយប្តូរមកទទួលទានផ្លែឈើដែលមានជាតិស្ករតិចវិញ។
៣ ទឹកក្រូចស្រស់
បើទោះបីជាទឺកក្រូចស្រស់ត្រូវបានគេគិតថាវាល្អសម្រាប់សុខភាព ប៉ុន្តែវាក៏ប៉ះពាល់ដល់សុខភាពដូចភេសជ្ជៈដែលមានជាតិស្ករអស់ទាំងនោះដែរ។ ហើយករណីខ្លះទឺកក្រូចស្រស់នៅអាចមានជាតិស្ករខ្ពស់ជាងភេសជ្ជៈដែលមានជាតិស្ករផងដែរក៏ថាបាន។
៤ អាហារសម្រន់
អាហារសម្រន់ដូចជាដំឡូងកញ្ចប់គឺមានសារជាតិខ្លាញ់ច្រើនមិនខុសពីអាហារចៀនឡើយ។ ដូចនេះវាអាចធ្វើឲ្យមានការកើនឡើងកូឡេស្តេរុលខ្ពស់ ប៉ះពាល់ដល់សុខភាពខ្លាំង។
៥ អាហារចៀន
អាហារចៀនជាច្រើនប្រភេទដូចជាភ្លៅមាន់ចៀន ឬ ដំឡូងបារាំងចៀនជាដើមក៏អាចបង្ករគ្រោះថ្នាក់ផងដែរ ដែលវាអាចបង្ករឲ្យមានជម្ងឺផ្សេងៗទៀតជាច្រើន ដូចជាជម្ងឺមហារីកនិងបេះដូង។
៦ នំប៉័ង
ការទទួលទាននំប៉័ងក៏អាចធ្វើឲ្យអ្នកឡើងជាតិស្ករបានឆាប់រហ័សដោយសារតែវាមិនមានជាតិសរសៃច្រើន។ដូច្នេះបើអ្នកចង់ទទួលទានអាហារដែលមានជាតិសរសសច្រើន អ្នកគួរតែសាកល្បងទទួល Whole food
ប្រភព៖ www.healthline.com