អាហារទាំង ៥ ដែលជួយបង្កើនសមត្ថភាពខួរក្បាល

អាហារជួយបង្កើនសមត្ថភាពខួរក្បាល

តើអ្នកឧស្សាហ៍ភ្លេចភ្លាំងមែនទេ? ចង់បង្កើនសមត្ថភាពខួរក្បាលនិងការចងចាំទេ?
អញ្ចឹងប្រហែលជាអ្នកត្រូវផ្លាស់ប្តូររបបអាហារហើយមកសាកទទួលទានអាហារទាំង៥មុខនេះវិញម្តងមើល៍!

១​ ល្មៀត

អាហារជួយបង្កើនសមត្ថភាពខួរក្បាល

ល្មៀតត្រូវបានគេឲ្យដឹងថាវាអាចជួយបង្ការជម្ងឺភ្លេចភ្លាំងហើយភាគច្រើនល្មាតត្រូវបានគេប្រើនៅពេលធ្វើការី។​ ហើយអ្នកស្រាវជ្រាវក៏បានរកឲ្យឃើញថាចំពោះអ្នកដែលញ៉ាំការីច្រើនជាង១ដងក្នុង១ខែ គឺសមត្ថភាពខួរក្បាលរបស់ពួកគេល្អជាងអ្នកដែលមិនញ៉ាំសម្លការីទាល់តែសោះ។

២ ផ្លែប៊ឺរី

អាហារជួយបង្កើនសមត្ថភាពខួរក្បាល

ផ្លែប៊ឺរីត្រូវបានឲ្យដឹងថាជាផ្លែឈើដែលអាចជួយបង្កើនសមត្ថភាពខួរក្បាលបានលឿនដោយវាមានសារជាតិ polyphenols ច្រើនដែលអាចជួយដល់ខួរក្បាល។

៣ ត្រីសាលម៉ុន

អាហារជួយបង្កើនសមត្ថភាពខួរក្បាល

ដោយសារត្រីសាល់ម៉ុនសំបូរទៅដោយជាតិអូមេហ្កា​3ច្រើនបូករួមនឹង EPA និង DHA វាអាចធ្វើឲ្យដំណើរការខួរក្បាលដើរបានល្អ។ ម្យ៉ាងវិញទៀត វាក៏សំបូរទៅដោយវីតាមីន​ D ដែលអាចកាត់បន្ថយជម្ងឺភ្លេចភ្លាំង។

៤ ស្រា

អាហារជួយបង្កើនសមត្ថភាពខួរក្បាល

យោងទៅតាមការស្រាវជ្រាវនៅទីក្រុងឡុងដុងបានឲ្យដឹងថាការទទួលទានស្រាបន្តិចបន្តួចអាចជួយកាត់បន្ថយជម្ងឺភ្លេចភ្លាំងបានពាក់កណ្តាល។ ហើយការទទួលទានស្រាក្រហមតិចតួចក៏អាចជួយឲ្យមានអាយុវែងផងដែរ។

៥ កាហ្វេ

អាហារជួយបង្កើនសមត្ថភាពខួរក្បាល

តាមការស្រាវជ្រាវបានបង្ហាញឲ្យឃើញថាការទទួលទានកាហ្វេក្នុងកម្រិតសមល្មមប្រហែល ២៣៦មលអាចកាត់បន្ថយជម្ងឺភ្លេចភ្លាំងបានទៅដល់ ៦៧% ហើយចំណែកជាតិកាហ្វេអុីនដែលមាននៅក្នុងកាហ្វេក៏អាចជួយការពារប្រព័ន្ធប្រសាទបានផងដែរ។

ប្រភព៖ www.fitnessmagazine.com

Leave a comment