តើអ្នកដឹងទេអាហារទាំងអស់មិនមែនសុទ្ធតែល្អសម្រាប់សុនខរបស់អ្នកនោះទេ?
អាហារមួយចំនួនអាចនឹងមានផលប៉ះពាល់ដល់សុនខ។ អញ្ចឹងតើអាហារបែបណាដែលអ្នកគួរតែជៀសវៀងដាក់អោយសុនខរបស់អ្នក?
១. ផ្លែប៊ឺរ
ផ្លែប៊ឺរត្រូវបានគេដឹងថាវាបង្ករបញ្ហាច្រើនទៅដល់សត្វជាច្រើនប្រភេទដូចជាឆ្កែ ឆ្មា បក្សី រហូតដល់ស្លាប់ដោយសារតែផ្លែនេះមានជាតិពុលតែចំពោះសត្វប៉ុណ្ណោះ។
២. កាហ្វេ
ដោយសារតែកាហ្វេមានផ្ទុកនូវជាតិmethylxanthines ដែលមាននៅក្នុងគ្រាប់កាកាវ ដូច្នេះនៅពេលដែលសារជាតិmethylxanthines រំលាយចូលទៅក្នុងក្រពះរបស់សត្វ វាអាចបង្ករឲ្យសត្វទាំងនោះមានជំងីរាគរួស ឬ ក្អួតចង្អោរ។
៣. ផ្លែក្រូច
មិនថាដើម ទង ស្លឹក សំបក សាច់ ឬ គ្រាប់របស់ផ្លែក្រូចទេ គឺសុទ្ធតែមានជាតិអាសុីតដែលនៅក្នុងផ្លែក្រូចដែលអាចធ្វើឲ្យសត្វរបស់អ្នកឈឺពោះ និងប៉ះពាល់ប្រព័ន្ធប្រសាទរបស់សត្វផងដែរ។
៤. គ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិដូចជាគ្រាប់អាល់ម៉ុននិងគ្រាប់ស្វាយចន្ទីគឺសំបូរទៅដោយជាតិខ្លាញ់ច្រើនដែលអាចធ្វើឲ្យសត្វរបស់អ្នករាគ ក្អួត និងអាចកើតជម្ងឺរលាកលំពែង។
៥. អាហារសម្រន់ដែលមានជាតិប្រៃច្រើន
អាហារដែលមានជាតិប្រៃច្រើនអាចធ្វើឲ្យសត្វរបស់អ្នកស្រេកទឹកនិងនោមច្រើនហើយវាក៏អាចធ្វើឲ្យសត្វរបស់អ្នកពុលចំណីនឹងផងដែរ។ រោគសញ្ញាដែលបញ្ជាក់ថាសត្វរបស់អ្នកទទួលជាតិប្រៃច្រើនគឺអាចបណ្តាលឲ្យក្អួត រាគ ញ័រ ជាដើម។ ហើយអ្នកគួរតែជៀសវៀងឲ្យចំណីទៅសត្វរបស់អ្នកដូចជាដំឡូងកញ្ចប់ និង ពោតលីង។
ចែករំលែកអត្ថបទនេះទាំងអស់គ្នា!!