ប្រាកដណាស់អ្នកដែលនៅប្រទេសកម្ពុជាតែងតែញ៉ាំអាហារតាមផ្លូវទាំង៦នេះជាក់ជាមិនខានហើយអាហារទាំងអស់នេះសុទ្ធតែជាអាហរល្បីៗទាំង៦ដែលគេនិយមច្រើននៅប្រទេសកម្ពុជា។
មិនត្រឹមតែល្បីទេថែមទាំងឆ្ងាញ់ទៀត! ចង់ដឹងថាមានម្ហូបអីខ្លះ តោះទៅមើលទាំងអស់គ្នា!
១ លតឆា
លតឆាជាទូទៅគេតែងតែញ៉ាំវាជារៀងរាល់ព្រឹកហើយវាងាយស្រួលស្វែងរកបំផុតនៅតាមទីផ្សារនិងភោជនីយដ្ឋាននានា។ វាមានភាពរហ័សក្នុងការចម្អិនដែលមិនចំណាយពេលយូរ ហើយអាចខ្ចប់យកទៅញ៉ាំនៅផ្ទះបានយ៉ាងស្រួលផងដែរ។
២ នំគូឆាយ
បើនំគូឆាយនេះវិញ ប្រាកដណាស់ថាម្នាក់ៗចូលចិត្តញ៉ាំតាំងពីនៅក្មេងៗ ហើយនំនេះផងដែរ គឺមានប្រភពចេញពីប្រទេសចិន។ នៅផ្នែកខាងក្រៅនំ វាស្រួយ ហើយនៅក្នុងសាច់នំវាទន់ដែលគេលាយគ្រឿងជាមួយនឹងស្លឺកគូឆាយ ហើយគេញ៉ាំវាជាមួយនឹងទឹកត្រី។
៣ នំប៉័ងប៉ាតេ
បើនំប៉័ងប៉ាតេនេះវិញ នរណាៗក៏ចូលចិត្តវាដែរ ស្រួលរកញ៉ាំ លឿន ឆ្ងាញ់ តម្លៃសមរម្យ ហើយគេតែងតែញ៉ាំវាសម្រាប់អាហារពេលព្រឹកឬញ៉ាំលេងពេលល្ងាច។ ប៉ុន្តែភាគច្រើន ឲ្យតែពេលជិះឡានទៅដើរលេងឆ្ងាយៗអីគឺអត់ភ្លេចទេនំប័ុងប៉ាតេហ្នឹង!
៤ កំពឹសចៀន
សម្រាប់អ្នកចូលចិត្តរបស់ចៀនវិញ ដឹងតែភាគច្រើនចូលចិត្តញ៉ាំកំពឹសចៀនម៉ង ជ្រលក់ជាមួយអំបិលម្រេច ក្រូចឆ្មារ ឆ្ងាញ់កប់ម៉ង! ផ្សារណាក៏មានលក់ តម្លៃថោកសមរម្យហើយស្រួលរកញ៉ាំបានយ៉ាងងាយ! ជាពិសេសកាលពេលនៅរៀនបឋម វៃជួងចេញលេងភ្លាម ទៅទិញញ៉ាំភ្លាម។
៥ ក្រឡាន
ក្រឡានបើនិយាយពីក្រឡានវិញ អ្នកណាៗក៏និយាយថាក្រឡានបាត់ដំបងឆ្ងាញ់ដែរ ព្រោះអីនៅទីនោះសំបូរក្រឡានហើយសុទ្ធតែឆ្ងាញ់ៗ! ហើយចំណែកឯនៅសៀមរាបក៏សម្បូរដែរ តែវាល្បីខ្លាំងនៅខេត្តបាត់ដំបង។
៦ លៀសហាល
ហើយបើលៀសហាលនេះវិញកាន់តែងាយស្រួលរក នៅតាមដងផ្លូវ ងាកឃើញៗជាពិសេសនៅរដូវប្រាំង។ ហើយម្នាក់ៗចូលចិត្តណាស់លៀសហ្នឹង ដោយសារតែគ្រឿងផ្សំ ប្រៃផង ហឹរផង ដែលគេលាយជាមួយនឹងលៀសហើយដាក់ហាលកណ្តាលថ្ងៃ។ លៀសក្តៅៗអញ្ចឹង ឆ្ងាញ់ណាស់ណា!
ហើយចំណោមអាហារទាំងអស់នេះ ចូលចិត្តញ៉ាំមួយណាជាងគេ?
កុំភ្លេច Like Share Comment ទាំងអស់គ្នាណា!