ជឿទេថា គ្រាន់តែញ៉ាំអាហារប្រភេទទាំងនេះអាចឲ្យអ្នកមានជំងឺបាក់ទឹកចិត្តដោយមិនដឹងខ្លួន?

វាជារឿងមួយដែលភ្ញាក់ផ្អើលបំផុត នៅពេលការស្រាវជ្រាវទាំងនេះ បានបង្ហាញថាគ្រាន់តែញ៉ាំអាហារប្រភេទទាំងនេះ អាចឲ្យអ្នកកើតជំងឺបាក់ទឹកចិត្តដោយមិនដឹងខ្លួន ព្រោះដោយសារថា សារជាតិនៅក្នុងអាហារទាំងនេះមានផលប៉ះពាល់ទៅរូបរាងកាយ និងខួរក្បាលរបស់អ្នក ។

ដោយឆ្លងតាមការសិក្សាស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រទាំងនេះបានព្យាយាមលើកយកហេតុផលជាច្រើនដើម្បីពន្យល់ និងជាពិសេសហាមប្រាមដល់អ្នកមួយចំនួនដែលកើតមានជំងឺបាក់ទឹកចិត្ត ពុំគួរទទួលទានអាហារទាំងនេះឡើយ។

១. សូកូឡា

variety chocolate pralines

ប្រិយមិត្តប្រហែលជាចូលចិត្តញ៉ាំសូកូឡា ព្រោះសូកូឡាមានរសជាតិឆ្ងាញ់ ត្រូវទេ? ប៉ុន្តែតាមការស្រាវជ្រាវថ្មីៗនេះ បានរកឃើញថា ការញ៉ាំសូកូឡាគឺមានទំនាក់ទំនងជាមួយជំងឺបាក់ទឹកចិត្ត ដែលជាសំណួរដែលពិបាកឆ្លើយបំផុតនោះគឺ “ហេតុអ្វីពួកគេសុខៗបែរជាចូលចិត្តញ៉ាំសូកូឡា?

ដោយផ្អែកតាមការសិក្សាស្រាវជ្រាវផ្ទាល់លើមនុស្ស ៩៣០នាក់ ដែលមានបុរស ៧០% និង​ស្ត្រី ៣០% បានឲ្យដឹងថា អ្នកដែលកើតជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរខ្លាំង គឺចូលចិត្តញ៉ាំសូកូឡាជាងអ្នកធម្មតា ។​ តាមការស្រាវជ្រាវបានបញ្ជាក់ថែមទៀតថា នៅពេលអ្នកទទួលទានសូកូឡា ចិត្តអារម្មណ៍របស់អ្នកនឹងធ្វើការផ្លាស់ប្ដូរភ្លាមៗផងដែរ ។

២. កាហ្វេអ៊ីន

Caffeine

បើតាមការស្រាវជ្រាវជាច្រើនរកឃើញថា ជាតិកាហ្វេអ៊ីនដែលយើងទទួលទានអាចបណ្ដាលឲ្យអ្នកកើតជំងឺបាក់ទឹកចិត្តបាន។ ជាតិកាហ្វេអ៊ីនធ្វើឲ្យអ្នកបាត់ងងុយគេង ដែលធ្វើអ្នកគេងបានតិចតួចដែលជាវាជាមូលហេតុធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នក ។ ជាតិកាហ្វេអ៊ីនអាចធ្វើឲ្យអ្នកឆាប់ភ័យ តក់ស្លុត និងមានអារម្មណ៍បាក់ស្បាត ។ បន្ថែមពីលើនេះទៀតនោះ តាមការស្រាវជ្រាវបានឲ្យដឹងថា ការទទួលទានភេសជ្ជៈប៉ូវកម្លាំងដែលមានផ្ទុកសារជាតិកាហ្វេអ៊ីននោះ គឺស្មើនឹងអ្នកផឹកទឹកសូដា ១៤កំប៉ុង ។

៣. គ្រឿងស្រវឹង

alcohol

គ្រឿងស្រវឹងក៏អាចធ្វើឲ្យអ្នកកើតជំងឺបាក់ទឹកចិត្តបានដូចគ្នា ព្រោះជាតិស្រវឹងមានតួនាទីបង្អាក់ប្រព័ន្ធសសំខាន់ៗរបស់មនុស្ស ដែលប្រព័ន្ធប្រសាទនេះ មានតួនាទីយកចាប់យកព័ត៌មាន គ្រប់គ្រប់ស្មារតី ការគិត ការដឹងហេតុផល ការគ្រប់គ្រងអារម្មណ៍។ ដូចនេះហើយ ប្រសិនបើសារជាតិស្រវឹងចូលទៅក្នុងរូបរាងកាយរបស់អ្នក វាពិតជាផ្ដល់ផលប៉ះពាល់ធ្ងន់ធ្ងរ ដែលបង្អាក់សមត្ថភាព និងអារម្មណ៍ភ្លាម ។ នេះជាមូលហេតុដែលអ្នកអាចកើតជំងឺបាក់ទឹកចិត្តបាន ។

៤. អាហារកែឆ្នៃ

proceed food

អាហារកែឆ្នៃមិនត្រឹមតែប៉ះពាល់ដល់រូបរាងកាយរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែរឿងមិនល្អមួយទៀតដែលអ្នកគួរតែដឹងនោះ អាហារកែឆ្នៃគឺប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់អ្នកទៀតផង ។ អាហារកែឆ្នៃទាំងនោះគឺមានដូចជា នំប៉័ង ឬអាហារប្រភេទ Fast Food ដែលមានកម្រិតជាតិស្ករខ្ពស់ដែលជួយឲ្យអ្នកកម្លាំងថាមពលក៏ពិតមែន ប៉ុន្តែស្របពេលជាមួយគ្នានោះ ដែរ អាហារទាំងនេះក៏នឹងធ្វើឲ្យឆាប់អស់កម្លាំង និងឆាប់បាក់ទឹកចិត្តជាដើម ។

៥. ខ្លាញ់

oil

អ្នកអានមិនខុសទេ ប្រេងឆា ឬខ្លាញ់ដែលប្រើប្រាស់ប្រចាំថ្ងៃក៏អាចប៉ះពាល់ដល់អ្នកដូចគ្នា ដោយប្រេងឆា ឬខ្លាញ់ទាំងនោះមានផ្ទុកនូវសារជាតិ trans-fat ដែលអាចបណ្តាលឱ្យមានជំងឺធ្លាក់ទឹកចិត្ត ឆាប់ភ័យខ្លាច និងមានចិត្តមិននឹងន។ យោងតាមការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត PLOS ONE ថាប្រេងឆា ឬខ្លាញ់អាចជួយបង្កើនហានិភ័យនៃជំងឺធ្លាក់ទឹកចិត្តបានរហូតដល់ 48 ភាគរយ។

ប្រភព៖
www.webmd.com
www.livescience.com
psychcentral.com
•​ food.ndtv.com

Leave a comment