សៀមរាប៖ របៀបលក់ដូរប្លែកៗដែលទាក់ទាញដល់ភ្ញៀវទេសចរណ៍របស់អ្នកអង្គរ

ថ្ងៃនេះសូមនាំអារម្មណ៍អ្នកអានមកមើលរសនិយមនៃអ្នកសៀមរាបលក់ដូរម្ហូបអាហារ ហើយនឹកស្រមៃទៅដល់រសជាតិ និងអារម្មណ៍ពិតតាមរយៈរូបភាព និងការបរិយាយក្នុងអត្ថបទនេះទាំងអស់គ្នា។

ការធ្វើដំណើរមួយតាមបណ្ដោយផ្លូវដ៏ស្រស់ត្រកាលជាមួយទស្សនីយភាពនាដងផ្លូវដែលមានលក់ដូរនូវម្ហូបអាហារ និងទីកន្លែងអង្គុយសម្រាប់ទទួលទានអាហារ ជាមួយអ្នកលក់ដ៏ចំណាន និងរួសរាយរាក់ទាក់។

ម្ហូបនៅសៀមរាប

និយាយពីមុខម្ហូបវិញ ពិតជាប្លែករាប់មិនអស់ចាប់តាំងពីម្ហូបធម្មតាដូចជាមាន់ដុត ទៅដល់ពីងពាងដុត ដែលជាម្ហូបក្លែមជាមួយស្រាជួបជុំពិភាក្សាផឹកជាមួយមិត្ដភក្ដិ​ បងប្អូនសាច់ញាតិតាមបណ្ដោយផ្លូវពីច្រកទ្វារធំទៅកាន់ក្រុងអង្គរ។

ម្ហូបនៅសៀមរាប

ម្ហូបនៅសៀមរាប

នាពេលល្ងាចអ្នកទេសចរណ៍អាចជិះរ៉ឺម៉កដើរកម្សាន្ដជុំវិញទីក្រុង ស្របពេលជាមួយគ្នានោះដែរ អ្នកក៏អាចមើលឃើញតូបលក់ត្រង់នេះបន្ដិច ត្រង់នោះបន្ដិចមិនចេះដាច់ ដែលមានដាក់លក់ផ្លែឈើស្រស់ៗ និងអាហារហឹរៗជាច្រើនដែលអ្នកមើលឃើញ ក៏ដូចជាទទួលក្លិនបានពីផ្លែឈើ និងម្ហូបអាហារជាច្រើនជាមួយនឹងទីតាំងយ៉ាងរ៉ូមែនតិក។

ម្ហូបនៅសៀមរាប

ម្ហូបនៅសៀមរាប

ផ្លែទំពាំងបាយជូរដែលមានពណ៌ឆ្អិនឆ្អៅស្រស់ដាក់លក់ជាជួរៗយ៉ាងប្លែកភ្នែក ជាពិសេសទៀតនោះ ជាមួយនឹងផ្លែម្នាស់ទឹកឃ្មុំផ្អែមជាប់មាត់ និងផ្លែស្រការនាគពណ៌ស្វាយ​ និងក្លិនដ៏ក្រអូបឈ្ងុយឈ្ងុបនៃផ្លែទុរេន។ ទាំងនេះពិតជាធ្វើឱ្យអ្នកដំណើរមានអារម្មណ៍ថា កំពុងស្ថិតនៅឋានសួគ៌នៃអាហារ និងផ្លែឈើចម្រុះពណ៌គ្រប់មុខគ្រប់យ៉ាង។

ម្ហូបនៅសៀមរាប

សម្រាប់ម្ហូបដែលនិយាយថាពិតជាប្លែកពីខាងដើមនោះវិញ គឺថាវាបានក្លាយទៅជារឿងធម្មតាទៅហើយដែលអ្នកស្រុកនិយមធ្វើលក់ ហើយអ្នកកម្សាន្ដវិញក៏តែងតែមានបំណងចង់សាកល្បងដែរ។ ផ្តើមចេញពីមាន់បំពង គេឃើញមានពីងពាងបំពង អាពីង ពងអង្រងក្រហម​ ចង្រិត និងអាហារប្លែកជាច្រើនទៀត។

ម្ហូបនៅសៀមរាប

ម្ហូបនៅសៀមរាប

ដំណើរកម្សាន្ដរបស់អ្នកនៅទីនោះហាក់បីដូចជារកទីបញ្ចប់នៃភាពប្លែកភ្នែក ប្លែកអារម្មណ៍នៃអាហារ និងទីកន្លែងកម្សាន្ដកាយនៃេខត្ដសៀមរាប។ ពីចង់ញ៉ាំសង្ឃឹមថា ដំណើររបស់អ្នកនៅទីនោះនឹងមិនអាចបំភ្លេចបាន។

ឯកសារយោងៈ www.travel.hotels.com

Leave a comment