វិធីសាស្ត្រ ១២ យ៉ាងដែលធ្វើឲ្យ​អ្នក​លង់ស្រឡាញ់ការងារអ្នក​ងើបមុខមិនរួច!

Work

ធ្លាប់សួរខ្លួនឯងទេ ថាតើរាល់ថ្ងៃហ្នឹង រីករាយជាមួយការងារ និងកន្លែងការងារដែលខ្លួនកំពុងធ្វើហ្នឹងទេ?

ត្រូវចងចាំថា មិនថាអ្នកធ្វើការងារល្អកម្រិតណានោះទេ អ្នកមិនប្រាកដថា អ្នកតែងតែពេញចិត្តជាមួយការងារអ្នកធ្វើនោះទេ ។
ហើយនេះជាបញ្ហាមួយចំនួនដែលអ្នកតែងតែជួបប្រទះនៅកន្លែងការងារ ដូចជា៖

-​​ សមិទ្ធិផលដែលធ្វើបានមានចំនួនតិចតួច
– ធ្វើការច្រើនម៉ោង ហើយអត់ទាន់នឹងគម្រោងទៀត
– ទាមទារពេលវេលារបស់អ្នកច្រើន
– អ្នកពិបាកក្នុងការបែងចែករវាងពេលវេលាផ្ទាល់ខ្លួន និងកន្លែងការងារ
– បាត់បង់ទំនាក់ទំនងជាមួយនឹងមនុស្សសំខាន់ក្នុងជីវិត
– អត់សូវមានទំនាក់ទំនងកន្លែងការងារ
– មានការរើសអើងពីកន្លែងធ្វើការ
– មានការផ្ដល់ឳកាសលើកទឹកចិត្តតិចតួច

គួរធ្វើយ៉ាងម៉េចទៅ ដើម្បីជំនះរឿងទាំងអស់នេះ?

តាមពិតទៅ ចាប់តាំងពីអ្នកបានសម្រេចជ្រើសរើសការងារអ្នកមក ច្បាស់ណាគឺវាអាស្រ័យលើអ្នកក្នុងបញ្ចេញឲ្យអស់ពីសមត្ថភាពចំពោះការងារដែលអ្នកធ្វើ ។ អាចនិយាយបានថា ថ្ងៃណាមួយអ្នកប្រហែលជាចង់ផ្លាស់ប្ដូរការងារ ឬចាប់ផ្ដើមជាមួយនឹងអាជីពការងារថ្មីរបស់អ្នក ប៉ុន្តែអ្នកត្រូវចាំថា អ្នកត្រូវស្រឡាញ់ជាមួយការងារអ្នកដែលធ្វើរាល់ថ្ងៃនេះជាមុនសិន ។

ឥឡូវសន្មត់ថា អ្នកទើបតែចាប់ផ្ដើមការងាររបស់អ្នក ស្រាប់តែអ្នកចង់ផ្លាស់ប្ដូរការងារ អ៊ីចឹងនេះជាវិធីមួយចំនួនដែលអ្នកអាចសាកល្បង ឬថាមិនត្រូវជំនួសឲ្យការចង់ផ្លាស់ប្ដូរការងារអ្នក តែអ្នកបែរជាស្រឡាញ់ការងារអ្នកងើបមុខមិនរួចក៏ថាបាន ។

សួរខ្លួនឯង – តើនេះគឺជាការងារ ឬនេះជាអ្នក?

ហើយតើអ្នកអាចធ្វើអីបានខ្លះដើម្បីឲ្យអ្នករីករាយជាមួយការងារអ្នក?

ឈប់ធ្វើខ្លួនដូចជាជនរងគ្រោះ ។ អ្នកគឺជាមនុស្សតែម្នាក់ដែលជាអ្នករ៉ាប់រងនូវជីវិតរបស់ខ្លួនឯង ។ អ្នកមិនអាចផ្លាស់ប្ដូរការងារដែលអ្នកកំពុងធ្វើភ្លាមៗបានទេ អ៊ីចឹងត្រូវធ្វើការងារដែលអ្នកកំពុងធ្វើឲ្យអស់ពីចិត្តជាមុនសិន ។

១. ត្រូវមានកម្លាំងចិត្តជាមួយនឹងរឿងដែលជួបប្រទះ

នៅពេលចាកចេញពីផ្ទះ ត្រូវគិតថាការងាររបស់អ្នកបានធ្វើឲ្យយើងចេញផ្ទះ វាជាឳកាសដែលយើងអាចបង្កើនទំនាក់ទំនងក្នុងសង្គមបាន ។ ការគិតទៅលើរឿងល្អៗ អាចធ្វើឲ្យអ្នកមានអារម្មណ៍ល្អជាមួយការងារអ្នក និងទទួលបានលទ្ធផលល្អ ។

២. ទស្សនៈចំពោះការងារ

យើងនឹងធ្វើការងារឲ្យបានល្អបំផុតមិនថាស្ថានភាពណាក៏ដោយ ។ ស្វែងយល់ពីខ្លួនឯង និងការងាររបស់អ្នក ហើយសាកគិតក្នុងរូបភាពធំមួយ ។ បង្កើនកិត្យានុភាពជាមួយការងាររបស់អ្នក ។ ព្យាយាមឲ្យខ្លួនឯងចូលរួមជាមួយនឹងសង្គម ។

៣. អ្នកសំខាន់ជាងការងារអ្នក

កុំព្យាយាមចងខ្លួុនអ្នកជាមួយនឹងការងារអ្នកខ្លាំងពេក ។ បោះបង់ជាមួយនឹងគំនិតដែលថា ជីវិតការងាររបស់អ្នក គួរតែតាមផ្លូវនេះ ។ ជាមួយនឹងក្ដីរំពឹងដែលត្រូវបានកំណត់ដោយឪពុកម្ដាយ គ្រូបង្រៀនអ្នក ដែលបានកំណត់ផ្លូវឲ្យអ្នកនោះ វាបានធ្វើឲ្យអ្នកកាត់ផ្ដាច់ពីការរីករាយជាមួយនឹងការងារអ្នកបាត់ទៅហើយ ។

៤. មានគម្រោង និងការងារប្រចាំថ្ងៃ

ក្នុងន័យនេះ សំដៅទៅលើ ការងារក្នុងរយៈពេលវែង និងការងារត្រូវធ្វើថ្ងៃនេះ!

ត្រូវរៀបចំថាចំណុចណាសំខាន់ដែលគួរធ្វើមុន ។ នៅពេលកំពុងរៀបចំការងារ ត្រូវសួរខ្លួនឯងថា តើរយៈពេលប៉ុននេះ ល្អសម្រាប់ការងារអ្នកទេ? ត្រូវរៀបចំពេលវេលាឲ្យបានច្បាស់លាស់ជាមួយនឹងការងារ ។

៥. ត្រូវផ្ដោតសំខាន់ជាមួយនឹងការងារនៅចំពោះមុខ

កុំឲ្យខ្លួនអ្នកទៅខ្វល់ខ្វាយជាមួយនឹងការងារផ្សេងដែលមិនជាប់ពាក់ព័ន្ធដែលវាអាចធ្វើឲ្យអ្នកហត់មុននឹងធ្វើការងារបាត់ទៅហើយ ឬស្ទើរតែមិនដឹងថាខ្លួននៅត្រង់ចំណុចណានៃការងារ ។

៦. ត្រូវច្បាស់ជាមួយនឹងការរំពឹងអ្នក

បែងចែកឲ្យច្បាស់ភ្លាមៗ នៅពេលអ្នកមិនច្បាស់ ឬមិនដឹងថាអ្នកត្រូវការអីឲ្យប្រាកដពីការងាររបស់អ្នក ។ នៅពេលដែលអ្នកកាន់តែច្បាស់ជាមួយនឹងអ្នកគ្រប់គ្រងនិងមិត្តរួមការងារអ្នក អ្នកនឹងធ្វើការងារបានកាន់តែប្រសើរឡើង ។

៧. បែងចែកការងារ

ត្រូវសម្រេចថា ការងារណាត្រូវនៅកន្លែងណាៗ ឬក៏ការងារណាសាកសមជាមួយនឹងនរណា ។ ត្រូវចាំច្បាប់នៃ “3D”, ធ្វើវា បោះបង់វា ឬបែងចែកវា ។

៨. មានការសម្រាក

គួរសម្រាកពីការងាររបស់អ្នក បើទោះបីជា ៥នាទីក៏ដោយ ។ ព្យាយាមសម្រាកពី Laptop អ្នក ការផ្ញើសារ ឬក៏ទុកទូរស័ព្ទចោលមួយភ្លែតសិន ។ ត្រូវប្រាកដថា យើងបានទទួលទានអាហារថ្ងៃត្រង់ត្រឹមត្រូវ ហើយមិនត្រូវតែអាហារទេ តែទទួលយកខ្យល់ខាងក្រៅខ្លះដើម្បីឲ្យខួរក្បាលអ្នកបានសម្រាក ។

ទទួលទានម្ហូបដែលមានជីវិតជីវជាតិ គួរជៀសវាងម្ហូបដែលមិនល្អ ឬជាតិកាហ្វេអ៊ីនជាដើម ។​

៩. ផ្ដល់ឳកាសខ្លួនឯងបានសម្រាកលម្ហែខ្លះ

មិនថាការងារអ្នកទាមទារការប្រកួតប្រជែងខ្លាំង ឬអ្នកគ្រប់គ្រងអ្នកទាមទារពេលវេលាអ្នកខ្លាំងប៉ុនណាក៏ដោយ ជាចុងក្រោយ អ្នកក៏នៅតែសំខាន់ជាងការងាររបស់អ្នក ។ ប្រហែលជាច្រើនទៅមុខទៀត នៅពេលអ្នកក្រឡេកមកក្រោយវិញ អ្នកប្រហែលជាខឹងខ្លួនឯងជាមិនខាន ។

១០. បង្កើនភាពសប្បាយរីករាយនៅកន្លែងការងារអ្នក

ព្យាយាមបង្កើនបរិយាកាសសប្បាយរីករាយនៅកន្លែងការងាររបស់អ្នក ។ កុំនិយាមដើមពីនរណាម្នាក់ ព្រោះវាបង្កើតចំណុចអវិជ្ជមាននៅកន្លែងការងារ ហើយក៏កុំទៅយកចិត្តទុកដាក់ស្ដាប់ការនិយាមដើមគេ របស់អ្នកធ្វើការជាមួយយើង ។ ព្យាយាមកុំចំណាយពេលជាមួយនឹងមនុស្សដែលអ្នកមិនចូលចិត្ត ។

១១. រម្លឹកពីការងាររបស់អ្នកបានធ្វើ មុននឹងត្រឡប់ទៅផ្ទះ

សាកមើល អ្នកធ្វើការងារបានល្អកម្រិតណាថ្ងៃនេះ ឬក៏អ្នកអភិវឌ្ឍន៍បានកម្រិតណានៅថ្ងៃនេះ? ប្រសិនបើអ្នកពេញចិត្តជាមួយនឹងការងារអ្នក ចឹងហេតុអីមិនឲ្យរង្វាន់ដល់ខ្លួនឯងជាមួយនឹងឳកាសអភិវឌ្ឍន៍ខ្លួននាថ្ងៃស្អែក ។ យើងសាកសមនឹងទទួលបានរង្វាន់នេះ ។

១២. “ដល់ម៉ោងសម្រាកពីការងារហើយ”

អ្នកបានចំណាយពេលវេលាបីភាគរបស់អ្នក នៅកន្លែងការងារហើយ កុំព្យាយាមបន្តរក្សាការងារឲ្យវិលវល់ក្នុងខួរក្បាលអ្នក ទាំងដែលវាជាពេលទំនេររបស់អ្នក ។ និយាយឲ្យសាមញ្ញទៅ គឺនិយាយ “បាយៗ” ទៅកាន់កន្លែងការងាររបស់អ្នក ពេលដែលអ្នកត្រឡប់ទៅផ្ទះវិញ ។

ចាត់ទុកថាការងារអ្នកគឺជាហ្គេមមួយ ។ ជីវិតរបស់យើងគឺត្រូវសប្បាយ ហើយបើជ្រុលជាចំណាយជីវិតបីភាគរបស់យើងជាមួយការងារហើយ ត្រូវតែសប្បាយរីករាយជាមួយនឹងហ្គេមនេះ ។

រីករាយជាមួយការងាររបស់អ្នក !!!

ប្រភព៖ https://theundercoverrecruiter.com/12-kickass-ways-love-your-job-and-life/

Leave a comment