កណ្តាល៖ រមណីយដ្ឋានស្ទឹងព្រែកត្នោត កន្លែងកម្សាន្តនាពេលចុងសប្ដាហ៍

កណ្តាល៖ ធ្វើដំណើរតាមផ្លូវជាតិ​លេខ៣ ឆ្ពោះទៅកាន់វត្តស្លែងដែលមានច្រកចូលនៅខាងស្តាំដៃរួចចូលទៅក្នុងចម្ងាយ៣០០ម៉ែត្រពីច្រកចូល​ហួសផ្លូវរថភ្លើង នោះអ្នកនឹងឃើញស្លាកសញ្ញាធំមួយដែលសរសេរថា រមណីយដ្ឋានស្ទឹងព្រែកត្នោត។

រមណីយដ្ឋានស្ទឹងព្រែកត្នោត

អ្វីដែលពិសេសនៅរមណីយដ្ឋានស្ទឹងព្រែកត្នោតគឺសំបូរទៅដោយកញ្ចុះជាច្រើនដែលព័ទ្ធជុំវិញទៅដោយស្ទឹងដ៏ធំធេង មានទោងយោលជិះលេង​ បូករួមជាមួយសម្រស់ធម្មជាតិព្រៃឈើនិងបរិយាកាសដ៏ស្រស់ថ្លាដែលធ្វើឲ្យទីកន្លែងមួយនេះកាន់តែស្រស់ត្រកាល។

រមណីយដ្ឋានស្ទឹងព្រែកត្នោត

លោកអ្នកអាចទទួលទានអាហារជុំគ្នាជាមួយគ្រួសារកាន់តែឆ្ងាញ់និងសប្បាយរីករាយពេលមកកាន់រមណីយដ្ឋានស្ទឹងព្រែកត្នោត។ ម្យ៉ាងវិញទៀតលោកអ្នកអាចកម្ម៉ង់អា​ហារជាច្រើនមុខដែលមានតម្លៃថោកសមរម្យនិងមានកញ្ចុះអង្គុយដោយឥតគិតថ្លៃ។

 រមណីយដ្ឋានស្ទឹងព្រែកត្នោត

 រមណីយដ្ឋានស្ទឹងព្រែកត្នោត

 រមណីយដ្ឋានស្ទឹងព្រែកត្នោត

លោកអ្នកក៏អាចជិះកាយក្ស ទូក ឬ ប៉េដាឡូ លេងកម្សាន្តដោយឥតគិតថ្លៃផងដែរ។ កន្លែងមិនឆ្ងាយពីភ្នំពេញ មានទេសភាពស្អាតហើយធូរថ្លៃទៀត។ រកណាបាន? អញ្ចឹងបើសិនជាមិនធ្លាប់មកលេងនៅរមណីយដ្ឋានស្ទឹងព្រែកត្នោតទេ លោកអ្នកអាចមកលេងបាននៅថ្ងៃឈប់សម្រាក ឬ ពិធីបុណ្យទៀនផ្សេងៗ មកជាមួយគ្រួសារ មិត្តភកិ្ត ឬ អ្នករួមការងារអីដឹងតែអេមម៉ង!

តោះ! ចុងសប្ដាហ៍នេះទៅទាំងអស់គ្នា ….!

Leave a comment