ម្ហូបប្លែកៗទាំង ៥ មុខដែលដែលអ្នកមិនស្មានដល់ថានឹងមាននៅឆ្នាំ ២០៣០

ម្ហូបប្លែកៗ

យើងសង្កេតឃើញថា កំណើនប្រជាជននាពេលបច្ចុប្បន្នមានកើនឡើងយ៉ាងខ្លាំង ជាងការកើនឡើងការផលិតម្ហូបអាហារទៅទៀត។​ ដោយផ្អែកតាមចំនួនតួរលេខនេះ អ្នកវិទ្យាសាស្ត្រមានការព្រួយបារម្ភយ៉ាងខ្លាំង ជាពិសេសកត្តាចំណីអាហារ ដែលជម្រុញឲ្យអ្នកវិទ្យាសាស្ត្ររិះរកនូវវិធីដោះស្រាយបញ្ហាទាំងនេះ។

កាលពីអត្ថបទមុនៗ “ចង់ញ៉ាំ” បានលើកឡើង ម្ហូប​ប្លែក​ទាំង ៦ មុខ​ដែល​មាន​ក្នុង​ប្រទេស​កម្ពុជា រួចមកហើយ សម្រាប់ថ្ងៃនេះវិញ “ចង់ញ៉ាំ” សុំនាំអារម្មណ៍ប្រិយមិត្តមកស្គាល់អាហារប្លែកៗសម្រាប់ឆ្នាំ ២០៣០ ម្ដង។

តោះ! ទៅដឹងទាំងអស់គ្នា…

១. ការទទួលទានសត្វល្អិតជាអាហារ

ម្ហូបប្លែកៗ

ក្នុងមួយទស្សវត្សន៍ចុងក្រោយនេះ យើងមើលឃើញថាការទទួលទានសត្វល្អិតគឺជារឿងពេញនិយមបំផុត។ ប្រិយមិត្តប្រាកដជាឆ្ងល់ថា ហេតុអីបានតទៅមុខទៀតយើងត្រូវទទួលទានម្ហូបប្លែកៗច្រើនម៉េះ? វាជារឿងមួយគួរឲ្យកត់សម្គាល់ ព្រោះបច្ចុប្បន្ននេះពិភពលោកកំពុងជួបប្រទះបញ្ហា នូវការផលិតសាច់មិនទាន់នឹងកំណើនប្រជាជន រហូតដល់មានការរកឃើញថ្មីមួយថា សត្វល្អិតគឺជាប្រភពនៃប្រូតេអ៊ីនយ៉ាងច្រើន ។ ពពួកសត្វល្អិតទាំងនេះ សម្បូរទៅដោយអត្ថប្រយោជន៍ អាហារូបត្ថម្ភ និងប្រូតេអ៊ីនដ៏សម្បូរបែប ។

វិធីដោះស្រាយសម្រាប់អ្នកមិនចេះញ៉ាំ៖ មុនដំបូងអ្នកត្រូវបើកចិត្តសិន បន្ទាប់មកគឺបើកមាត់

២. អាហារ 3D

ម្ហូបប្លែកៗ

វាពិតជាងាយស្រួលមែនទែន ដោយគ្រាន់តែបញ្ចូលគ្រឿងផ្សំនោះ ម៉ាស៊ីនផលិតចំណីអាហារ និងផលិតអាហារទៅតាមអ្វីដែលយើងចង់បាន។ ម៉ាស៊ីនអាហារ 3D មិនត្រឹមតែចម្អិនអាហារបានឆ្ងាញ់ប៉ុណ្ណោះទេ តែថែមទាំងផ្ដល់នូវអាហារដែលប្រកបដោយសុខភាពល្អបំផុត ។

យ៉ាងណាក៏ដោយម៉ាស៊ីនផលិតអាហារនេះ នៅមានតម្លៃខ្ពស់ពេកដែលម្ចាស់ភោជនីយដ្ឋាន ឬអ្នកប្រើប្រាស់មួយចំនួនពុំមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទិញវាយកមកប្រើប្រាស់នៅឡើយ ប៉ុន្តែក្នុងរយៈពេលពីរបីឆ្នាំទៅមុខទៀត ម៉ាស៊ីននេះនឹងជាម៉ាស៊ីនដ៏ពេញនិយមជាក់ជាពុំខាន ។

៣. អាហារ GMO (Genetically Modified Organisms)

ម្ហូបប្លែកៗ

វាមិនមែនជារឿងចម្លែកឡើយ ដែល GMO គឺជាដ៏ពេញនិយមនាសម័យបច្ចុប្បន្ននេះ ហើយមានរឿងជាច្រើនដែល GMO អាចធ្វើបានច្រើននាពេលអនាគត។ ប្រសិនបើគ្មាន GMO នោះទេ ផែនដែនរបស់យើងមិនអាចផ្ដល់នូវជីវជាតិដល់មនុស្សយើងគ្រប់គ្រាន់បានឡើយ ។ ដោយអាហារមួយចំនួនត្រូវបានចាត់ទុកថាជាប្រភេទអាហារ GMO ក្នុងនោះមានដូចជាផ្លែឈើ ដំណាំស្រូវ និងត្រីជាដើម។

៤. ពពួកសារាយ

ម្ហូបប្លែកៗ

នាពេលបច្ចុប្បន្ននេះ ពពួកសារាយទាំងនេះត្រូវបានប្រើប្រាស់ជាជីវឥន្ធនៈ ហើយថ្មីៗនេះអ្នកវិទ្យាសាស្ត្របានឲ្យដឹងថា ពពួកសារាយក៏អាចក្លាយជាអាហារចម្បងសម្រាប់មនុស្ស និងសត្វនាពេលអនាគតផងដែរ។ ពពួកសារាយទាំងនេះ ងាយស្រួលក្នុងការដាំដុះ ជាពិសេសភូមិភាគអាស៊ី។ អ្នកជំនាញចំណីម្ហូបអាហារបានឲ្យដឹងថា នាពេលអនាគត ពិភពលោកយើងនឹងមានកសិដ្ឋានសារាយធំជាងគេបំផុតដែលវារីកលូតលាស់បានទាំងក្នុងទឹកសមុទ្រនិងទឹកសាបបាន។ ពពួកសារាយត្រូវបានចាត់ទុកថា មានវីតាមីននិងជីវជាតិច្រើនផងដែរ។

៥. មនុស្សអាចផលិតសាច់គោដោយខ្លួនឯង

ម្ហូបប្លែកៗ

យើងសង្កេតឃើញថា ការទទួលទានសាច់គោចូលរួមចំណែកយ៉ាងខ្លាំងសម្រាប់ម្ហូបអាហារមនុស្សទូទាំងសាកលលោក។ យ៉ាងណាក៏ដោយ ចំនួនប្រជាជនកើនឡើងច្រើនជារៀងរាល់ថ្ងៃដែលតម្រូវការទទួលទានកាន់តែច្រើនឡើងៗ រហូតមកដល់ដើមឆ្នាំ ២០១៣នេះ អ្នកវិទ្យាសាស្ត្របានរកឃើញការផលិតសាច់គោដោយចេញពីកោសិកាដើមសាច់គោ។ ដើម្បីផលិតសាច់គោនេះទៀតសោត អ្នកវិទ្យាសាស្ត្រត្រូវចំណាយថវិការរហូតទៅដល់ $330,000 ដុល្លារដើម្បីផលិតបានតែបន្ទប់ពិសោធន៍មួយប៉ុណ្ណោះ។

អ្នកវិទ្យាសាស្ត្រទាំងនោះបានបន្ថែមទៀតថា ប្រហែលជា១ ទៅ ២ ទសវត្សន៍ទៀត ការផលិតសាច់គោដោយខ្លួនឯងនេះនឹងទទូលបានផ្លែផ្កាជាក់ជាពុំខានដោយទាំងរូបរាង ក្លិន រសជាតិនៃសាច់គោនេះ គឺដូចបេះបិទទៅនឹងសាច់សត្វគោផងដែរ។

ប្រិយមិត្តរបស់ “ចង់ញ៉ាំ” ត្រៀមខ្លួនសម្រាប់ការផ្លាស់ប្ដូរទាំងនេះហើយឬនៅ?

ប្រភព៖ www.futurism.com

Leave a comment