សៀមរាប៖ ម្ហូបខ្មែរពិសេសៗទាំង ៥ នៅសៀមរាបដែលអ្នកគួរសាកល្បង

សិល្បៈធ្វើម្ហូបអ្នកខេត្ដសៀមរាបត្រូវបានគេទទួលស្គាល់ថា មានផាសុកភាព ឱជារស​ និងការតុបតែងល្អប្រសើរជាងម្ហូបអាហារនៅក្នុងអាស៊ីអាគ្នេយ៍ ភាគច្រើន ដោយសារតែម្ហូបអាហារអ្នកសៀមរាបមានផ្សំជាមួយបន្លែជីវជាតិ និងបន្លែប្រភេទជាឱសថដូចជាស្លឹកគ្រៃ ក្រឡាញ ស្ដៅ ជាដើម។ សម្រាប់តម្លៃវិញអាចទទួលយកបាន គ្រាន់តែមានត្រឹមតែពីរពាន់រៀលក៏អាចឱ្យអ្នកញ៉ាំអាហារបានឆ្ងាញ់ បានឆ្អែតមួយពេលដែរ។

ជាពិសេសនៅតំបន់ទេសចរណ៍ក្រុងអង្គរវត្ដ អ្នកអាចរកទិញញ៉ាំប្រភេទម្ហូបបែបប្រពៃណីអ្នកស្រុកអង្គរបាន។ ថ្ងៃនេះដែរ ពី “ចង់ញ៉ាំ” សូមណែនាំប្រភេទម្ហូបមួយចំនួនដែលកំពុងពេញនិយមខ្លាំង៖

១. បាយសាច់ជ្រូក (Pork with Broken Rice)

ម្ហូបខ្មែរពិសេសទាំង ១០ នៅសៀមរាបដែលអ្នកគួរល្បង

សម្រាប់អាហារពេលព្រឹក គឺពេញនិយមបំផុតបាយសាច់ជ្រូក។ បាយសាច់ជ្រូកអ្នកណាក៏ស្គាល់ និងធ្លាប់ញ៉ាំដែរ តែបាយសាច់ជ្រូកដែលលក់នៅតាមតូបតាមបណ្ដោយផ្លូវផ្សារក្នុងក្រុងសៀមរាបជាមួយស្នាដៃធ្វើម្ហូបអ្នកសៀមរាបពិតជាពិសេសជាមួយគ្រឿងប្រឡាក់សាច់ជ្រូកជាមួយខ្ចិះដូង និងមានតម្លៃមិនដល់ ១​ដូល្លារផង។

២.​ អាម៉ុកសាច់ត្រី

ម្ហូបខ្មែរពិសេសទាំង ១០ នៅសៀមរាបដែលអ្នកគួរល្បង

អាម៉ុកសាច់ត្រីទឹកសាបជាអាហារពិសេសខ្ចប់ដោយស្លឹកចេក និងគ្រឿងផ្សំពិសេសដ៏ទៃទៀត ដែលគ្រាន់តែមើលក៏ស្រក់ទឹកមាត់ដែរ។ អាម៉ុកត្រី គឺជាប្រភេទអាហារបែបប្រពៃណីដែលគេនិយមចូលចិត្ដធ្វើបរិភោគក្នុងរដូវកាលបុណ្យអុំទូក ប៉ុន្ដែសម្រាប់អ្នកដំណើរដើរកំសាន្ដអាចសាកល្បងរកទិញញ៉ាំមុខម្ហូបនេះគ្រប់ពេលនៅតាមភោជនីយដ្ឋាននៅក្រុងសៀមរាប។

៣. ឡុកឡាក់សាច់គោ

ម្ហូបខ្មែរពិសេសទាំង ១០ នៅសៀមរាបដែលអ្នកគួរល្បង

ប្រភេទម្ហូបឡូកឡាក់សាច់គោអាចមានរបៀបធ្វើប្លែកពីគ្នាខ្លះៗទៅតាមតំបន់ផ្សេងគ្នា ប៉ុន្តែជាទូទៅត្រូវមានសាឡាត់ស្រស់ ប៉េងប៉ោះ ខ្ទឹមបារាំង និងចំណិតត្រសក់។ប្រសិនបើអ្នកមិនមែនជាអ្នកចំណូលខាងសាច់គោទេ តាមភោជនីយដ្ឋានភាគច្រើនក៏អាចជំនួសវាបានដោយសាច់ជ្រូក សាច់មាន់ ឬតៅហ៊ូបានដែរ។ ដូចគ្នានឹងមុខម្ហូបក្នុងស្រុកភាគច្រើននៅសៀមរាបដែរឡុកឡាក់ត្រូវបានទទួលទានជាមួយបាយ មានស៊ុតចៀន ទឹកស៊ីអ៊ីវ និងសាឡាត់ស្រស់ៗ។

៤. ឡាបខ្មែរ

ម្ហូបខ្មែរពិសេសទាំង ១០ នៅសៀមរាបដែលអ្នកគួរល្បង

ឡាបខ្មែរ គឺជាប្រភេទមុខម្ហូបថ្មីនៅប្រទេសកម្ពុជាយកតាមរូបមន្ដអាមេរិកឡាទីន ដែលធ្វើពីសាច់គោឆៅប្រឡាក់ជាមួយក្រូចឆ្មា ស្លឹកគ្រៃ ខ្ទឹមក្រហម ខ្លឹមស ទឹកត្រី ស្លឹកអណ្ដូង សណ្ដែកខៀវ និងម្រេចខ្ចី។ ភោជនីយដ្ឋានខ្មែរភាគច្រើនបម្រើមុខម្ហូបនេះសម្រាប់ភ្ញៀវបរទេសដែលមកទស្សនានៅកម្ពុជា។

៥. ប្រហុកខ្ទិះ

ម្ហូបខ្មែរពិសេសទាំង ១០ នៅសៀមរាបដែលអ្នកគួរល្បង

ប្រហុកខ្ទិះ គឺជាមុខម្ហូបប្រពៃណីដែលមានអាយុកាលយូរជាងគេនៅក្នុងខេត្តសៀមរាប តែនៅតែមានការនិយមចូលចិត្ដខ្លាំងរហូតមកដល់សព្វថ្លៃ។ ហើយវានៅតែមានបម្រើសេវាដល់ភ្ញៀវទេសចរណ៍នៅក្នុងខេត្ដសៀមរាប ជាមួយនឹងបន្លែស្រស់ៗជាច្រើនប្រភេទ និងអាចហូបបានគ្រប់ពេលអាហារ ។

ប្រភព៖ www.cambodia-hotels.com

Leave a comment