សៀមរាប៖ ភោជនីយដ្ឋាន ៤​ នៅសៀមរាប បែបធម្មជាតិ និងរ៉ូមែនតិកបំផុត

Restaurant in siem reap

ដោយសារតែនៅសៀមរាបជាដែនដីអច្ឆរិយវត្ថុដែលជាទិសដៅរបស់ភ្ញៀវទេសចរណ៍រាប់លាននាក់ក្នុងមួយឆ្នាំៗ បង្កើតបានជាតំបន់ឧស្សាហកម្មគ្មានផ្សែង តាមរយៈការបង្កើតមុខវិស័យសេវាកម្មសម្រាប់ភ្ញៀវទេសចរណ៍ ជាពិសេសអាហារដ្ឋាន។ ជាលទ្ធផលយើងសង្កេតឃើញថា ភោជនីយដ្ឋានបានរីករាលដាលដូចផ្សិតត្រូវភ្លៀងអ៊ីចឹង។ តែជារូមយើងអាចចែកប្រភេទភោជនីដ្ឋានជាពីរប្រភេទ គឺមួយបែបធម្មជាតិសាមញ្ញៗ និងមួយប្រភេទទៀតបែបស៊ីវិល័យមានម៉ាស៊ីនត្រជាក់ អ្នកបម្រើឆ្វេងស្ដាំអីចឹងទៅ។

ក្នុងឱកាសនេះផងដែរ ពី “ចង់ញ៉ាំ” សូមណែនាំភោជនីយដ្ឋានបែបធម្មជាតិល្បីបំផុតក្នុងតំបន់ទេសចរណ៍ក្នុងខេត្ដសៀមរាប។

១. Cuisine Wat Damnak

Cuisine Wat Damnak គឺភោជនីយដ្ឋានដែលធ្លាប់ឈ្នះពានវង្វាន់ជាភោជនីយដ្ឋានល្អក្នុងតំបន់អាស៊ី។ ភោជនីយបែបធម្មជាតិថ្នាក់ខ្ពស់នេះត្រូវបានបង្កើតឡើងដោយជនជាតិបារាំង គឺលោក Joannes Riviere ក្នុងឆ្នាំ ២០០១។ ពិតតែវាត្រូវបានបង្កើតឡើងដោយជនជាតិបារាំងមែនតែវា ជាភោជនីយដ្ឋានបម្រើទាំងម្ហូបខ្មែរ និងបរទេសល្បីៗ។ ការតុបតែងទៀតសោត​ គឺមានបូកបញ្ចូលគ្នាបែបខ្មែរ និងបរទេសបង្កើតបានជាបរិយាសយ៉ាងពិសេសមួយប្លែកម្យ៉ាង។

សម្រាប់ព័ត៌មានទាក់ទងបន្ថែម
បើកបម្រើរៀងរាល់ថ្ងៃ អង្គារ ដល់ សៅរ៍ ចាប់ពីម៉ោង ១៨:៣០ ដល់ ២១:៣០
អាស័យដ្ឋាន៖ ភូមិ Wat Damnak, ឃុំ Sala Kamreuk, ខេត្តសៀមរាប
ទូរស័ព្ទ៖ +855 77 347 762

២. Malis Cambodian Restaurant

ភោជនីយដ្ឋានម៉ាលីសកម្ពុជា ជាភោជនីយដ្ឋានមានរចនាបែបបុរាណលាយសម័យយ៉ាងប្រណិតមួយនៅតាមបណ្តោយផ្លូវមាត់ទន្លេនៃខេត្ដសៀមរាបដោយមានសួនច្បារ កន្លែងតាំងរូបសក្ការៈ កន្លែងអង្គុយលេង បន្ទប់បរិភោគអាហារបែបឯកជន សួនច្បារអមដោយស្រះទឹក និងសាលាសម្ដែងរបាំអប្សរាទៀតផង។ ភោជនីយដ្ឋានម៉ាលីសកម្ពុជាមានបម្រើម្ហូបខ្មែរពិសេសៗ ដូច ជានំ អាម៉ុកខ្មែរ សាច់មាន់ ឬសាច់គោនៅលើស្លឹកឈូក បង្កងក្តាមកំពត និងអាហារជាច្រើនជម្រើសទៀត ជាមួយនឹងភេសជ្ជៈផងដែរ។

សម្រាប់ព័ត៌មានទាក់ទងបន្ថែម
បើកបម្រើជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ០៧:៣០ ដល់ ២៣:០០
អាស័យដ្ឋាន៖ Pokambor Avenue, Siem Reap Riverside, Siem Reap
ទូរស័ព្ទ៖ +855 15 824 888

៣. Banlle Siem Reap

Banlle ខេត្តសៀមរាបជាអាហារដ្ឋានមួយដែលមានបម្រើអាហារបួសតាមបែបប្រពៃណីខ្មែរ អាស៊ី និង អ៊ឺរ៉ុប។ ចំពោះរចនាបទវិញកាន់តែប្លែក ដោយធ្វើជាលក្ខណៈជាផ្ទះរស់នៅតែម្ដង។ រឿងមួយទៀតដែលធ្វើឱ្យផ្ទះអាហារនេះកាន់តែអស្ចារ្យនោះគឺ មានការផ្គុតផ្គង់បន្លែដែលដាំដោយខ្លួនឯងផ្ទាល់តែម្ដង ដែលធានាថា ធម្មជាតិសុទ្ធ ១០០% ល្អបំផុតសម្រាប់សុខភាព។ ងាកមកមើលតម្លៃវិញក៏សមរម្យដែរ មានចាប់ពីមួយម៉ឺនរៀលឡើង គឺអាចទៅញ៉ាំបានហើយ។ ហើយក៏មានបម្រើបង្អែមផ្លែឈើស្រស់ ទឹកក្រឡុក និងទឹកដោះគោស្រស់ផងដែរ។

សម្រាប់ព័ត៌មានទាក់ទងបន្ថែម
បើកបម្រើជារៀងរាល់ថ្ងៃលើកលែងតែថ្ងៃអង្គរ ចាប់ពីម៉ោង ១១:៣០ ដល់ ២១:៣០
អាស័យដ្ឋាន៖ Road 26, Wat Bo Village, Siem Reap
ទូរស័ព្ទ៖ +855 85 330 160

៤. Marum Siem Reap

Marum Siem Reap ជាភោជនីយដ្ឋានមួយដោយបង្កើតឡើងដោយយកផ្ទះវីឡាឈើពីរបញ្ចូលគ្នាជាមួយនឹងទេសភាពដ៏ត្រកាលនៃសួនច្បារដ៏ស្ងប់ស្ងាត់ដែលមានពន្លឺភ្លឺច្បាស់គួរជាទីពេញចិត្ដមនោរម្យ។ ភោជនីយដ្ឋាននេះមានបម្រើនូវអាហារជាច្រើនប្រភេទ ដូចជាអាហារបួស គ្រឿងសមុទ្រ និងប្រភេទម្ហូបអាហារខ្មែរជាច្រើនប្រភេទទៀតជាច្រើនប្រភេទក្នុងពេលតែមួយ។ បើអ្នកចូលចិត្ដដំណើរកំសាន្ដបែបធម្មជាតិ គួរតែសាកល្បងញ៉ាំអាហារក្រោមដើមឈើរ ជាពិសេសមីនុយប្រហុកខ្ទិះ អាម៉ុកជាដើម នៅ Marum Siem Reap។

សម្រាប់ព័ត៌មានទាក់ទងបន្ថែម
បើកបម្រើជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ១១:០០ ដល់ ២២:៣០
អាស័យដ្ឋាន៖ 8A, B Slokram Village, Siem Reap
ទូរស័ព្ទ៖ +855 17 363 284

ឯកសារយោង៖ www.cambodia-hotels.com

Leave a comment