តើអ្នកដឹងទេក្រៅពីទឹកគឺមានភេសជ្ជៈផ្សេងៗជាច្រើនមុខទៀតដែលអាចជួយដល់សុខភាពកាន់តែប្រសើរ? ក្នុងចំណោមភេសជ្ជៈទាំងនោះ ទឹកទទឹម តែបៃតង ទឹកក្រូចស្រស់ តែខ្ញី និង សូកូឡាក្តៅគឺជាទឹកដែលលោកអ្នកអាចទទួលទានបានដែលមិនប៉ះពាល់ដល់សុខភាពហើយផ្តល់សារៈប្រយោជន៍ជាច្រើនដល់សុខភាពទៀតផង។
១. ទឹកទទឹម
ទឹកទទឹមត្រូវបានគេរកឃើញថាវាអាចជួយពីជំងីមហារីកនិងជំងឺគាំងបេះដូង។ ដូច្នេះការទទួលទានទឹកទទឹមមួយថ្ងៃមួយកែវអាចធ្វើឲ្យសុខភាពអ្នកល្អនិងបង្ការជំងឺផ្សេងៗ។
២. តែបៃតង
ការទទួលទានតែបៃតងមួយពែងជារៀងរាល់ព្រឹកអាចជួយសសៃឈាមរត់ស្រួលនិងធ្វើឲ្យកម្លាំងកាយអ្នកកាន់តែមាំទាំទ្វេមួយកំរិត។ ដូច្នេះអ្នកអាចសាកល្បងទទួលទានតែបៃតងនេះជារៀងរាល់ព្រឹក នោះលោកអ្នកនឹងឃើញលទ្ធផលល្អជាក់ជាមិនខាន។
៣. ទឹកក្រូចស្រស់
ទឹកក្រូចស្រស់ត្រូវបានគេនិយមច្រើនដោយសារតែវាអាយស្រួលរកនិងទទួលទាន។ ម្យ៉ាងវិញទៀតវាមានវិតាមីន C ដែលអាចជួយរាងកាយបានច្រើន។ ស្វែងរកក្រូចស្រស់ៗហើយសាកល្បងធ្វើវាញ៉ាំខ្លួនឯងមើល ដឹងតែឆ្ងាញ់ហើយសុខភាពល្អទៀត!
៤. តែខ្ញី
តែខ្ញីត្រូវបានគេទទួលស្គាល់ថាជាឱសថដ៏ល្អសម្រាប់ព្យាបាលបញ្ហាក្រពះ។ ជាពិសេសវាល្អសម្រាប់ស្រ្តីដែលមានផ្ទៃពោះដែលតែងតែមានអាការៈក្អួតចង្អោរ។ លោកអ្នកអាចទទួលទានតែខ្ញីនេះបានដោយគ្រាន់តែយកខ្ញីពីរដើមហាន់វាល្អិតៗ ដាក់ចូលក្នុងទឹកក្តៅហើយបន្ថែមទឹកឃ្មុំបន្តិចនោះជាការស្រេច។
៥. សូកូឡាក្តៅ
អ្នកប្រហែលជាភ្ញាក់ផ្អើល ហេតុអ្វីបានជាសូកូឡាក្តៅក៏មាននៅក្នុងនេះដែរមែនទេ? តាមពិតទៅសូកូឡាក្តៅគឺវាមានជាតិម៉ាញេស្យូមខ្ពស់ដែលអាចជួយសម្រួលការឈឺចាប់នៅពេលមករដូវ។ ដូច្នេះបើសិនជាលោកអ្នកចង់ទទួលទានសូកូឡាក្តៅ អ្នកអាចធ្វើវាបានដោយខ្លួនដោយគ្រាន់តែយកម្សៅកាកាវសុទ្ធដែលមិនលាយម្សៅផ្សេងៗ ហើយបើសិនជាអ្នកចង់ឲ្យវាមានរសជាតិផ្អែម អ្នកអាចបន្ថែមទឹកដោះគោអាល់ម៉ន់ ទឹកឃ្មុំ ឬ ទឹកសុីរ៉ូបន្តិច។
ប្រភព៖ www.bustle.com