ព្រះសីហនុ៖ ទៅលេងកោះរ៉ុងលើកទីមួយ អ្នកគួរសាកល្បងភោជនីយដ្ឋានទាំង ៥ នេះ

ភោជនីយដ្ឋាននៅកោះរ៉ុង

ភោជនីយដ្ឋាននៅលើកោះរ៉ុងដែលត្រូវបានទទួលស្គាល់ថា ជាភោជនីយដ្ឋានដែលមានសេវាកម្មល្អ ដែលសក្តិសមបំផុតសម្រាប់អ្នក បើទោះជាអ្នកកំពុងស្ថិតនៅលើកោះ និងឆ្នេរខ្សាច់ឆ្ងាយពីក្រុងក៏ដោយ។

សម្រាប់ថ្ងៃនេះ “ចង់ញ៉ាំ” នឹងលើកយកភោជនីយដ្ឋានដែលជានឹងបម្រើជូនអារម្មណ៍ប្រិយមិត្តជាមួយនឹងរសជាតិ សេវាកម្ម និងភាពឆ្នៃប្រឌិតដ៏ល្អឥតខ្ចោះពីភោជនីយដ្ឋានទាំងនេះឲ្យប្រិយមិត្តបានដឹង។ ហើយសម្រាប់កន្លែងដែល “ចង់ញ៉ាំ” នឹងនិយាយថ្ងៃនេះគឺភោជនីយដ្ឋានដែលស្ថិតនៅលើឆ្នេរតូចនៃកោះរ៉ុង។

១. Da Matti? ជាភោជនីយដ្ឋាននិងបារបែបអ៊ីតាលី

ភោជនីយដ្ឋាននៅកោះរ៉ុង

ភោជនីយដ្ឋាននៅកោះរ៉ុង

ភោជនីយដ្ឋាននៅកោះរ៉ុង

Da Matti? (សញ្ញាសួរ (?) គឺជាផ្នែកសំខាន់របស់ភោជនីយដ្ឋានមួយនេះ) ដែលមានលក្ខណៈប្លែករួមបញ្ចូលគ្នាគឺភោជនីយដ្ឋាន និងបារ។ ភោជនីយដ្ឋានមានម្ហូបពិសេសរបស់គេនោះគឺណកគី (gnocchi) ផាស្ទ័រ(Pasta) និងទានពណ៌ស៊ីជម្ពូរស្អាតៗនៅជុំវិញភោជនីយដ្ឋានផងដែរ។ ចំណែកឯពណ៌ដែលនៅជុំវិញភោជនីយដ្ឋាននេះវិញ សុទ្ធសឹងតែជាពណ៌ស្រស់ស្អាត។

អ្វីដែលកាន់តែពិសេសនោះគឺ Cocktail ពីភោជនីយដ្ឋាន Da Matti? ដែលមានរសជាតិឆ្ងាញ់ប្លែកដែលពិបាកនឹងរកកន្លែងបរិយាយ។

សម្រាប់ព័ត៌មានបន្ថែម សូមចុចលើhttps://bit.ly/2DVgXGU

Opening Hours: Daily early to late

Location: Community Pier, Koh Tui Village, Koh Rong

Tel: +855 10 245 712

Website: https://www.facebook.com/DaMattiKohRong

Cuisine: Italian

២. Koh Lanta

ភោជនីយដ្ឋាននៅកោះរ៉ុង

កោះ Lanta គឺជាផ្ទះសំណាក់ និងភោជនីយដ្ឋានរួមបញ្ចូលគ្នា ដែល Koh Lanta មានបម្រើជូនប្រិយមិត្តនូវភីតហ្សា នៅលើទឹកដីកោះរ៉ុងនេះ។ ជាងនេះទៅទៀតសម្រាប់ប្រិយមិត្តដែលចូលចិត្តប៊ឺហ្គឺនោះ Koh Lanta គឺសាកសមបំផុតសម្រាប់ប្រិយមិត្តធ្វើការសាកល្បងជាមួយនឹងរសជាតិឆ្ងាញ់។ អស់ហើយឬនៅ? នៅទេ! ក្រៅពីភីតហ្សា និងប៊ឺហ្គឺហើយនោះ Koh Lanta ក៏មានលក់ការ៉េមឆ្ងាញ់ៗ ហើយអ្វីដែលពិសេសនោះគឺទីនេះ បម្រើជូនអតិថិជនរបស់ខ្លួនរហូតដល់ទៅ ២៤ម៉ោង។

សម្រាប់ព័ត៌មានបន្ថែម៖

Opening Hours: All day

Location: Tui Beach, Koh Rong

Tel: +855 93 292 929

Cuisine: European

៣. Bong’s

ភោជនីយដ្ឋាននៅកោះរ៉ុង

ភោជនីយដ្ឋាននៅកោះរ៉ុង

ភោជនីយដ្ឋាននៅកោះរ៉ុង

Bong’s គឺជាផាប់ដែលនៅជាប់នឹងឆ្នេរតែម្ដង ដែលអំណោយផលដល់ការកម្សាន្តរបស់ប្រិយមិត្តជាមួយនឹងការអង្គុយលេង មានកែវស្រាបៀមួយកែវនៅហ្នឹងដៃ ជាមួយនឹងមនុស្សពិសេសរបស់ខ្លួនថែមទៀតនោះ Bong’s គឺសក្តិសមឥតខ្ចោះ។ យ៉ាងណាមិញ Bong’s ជាផាប់ក៏ដូចជាភោជនីយដ្ឋានដែលមានលក់ម្ហូប British និង Tex-Mex ដែលមានរសជាតិផ្សេងម្យ៉ាងនៅលើទឹកដីកោះរ៉ុង។

សម្រាប់ព័ត៌មានបន្ថែម៖

Location: Next to Koh Lanta, near ferry terminal, Tui Beach, Koh Rong

Tel: +855 93 924 856

Website: https://www.facebook.com/bongskohrong

Cuisine: Tex-Mex, western

៤. Sunrise Restaurant and Massage

ភោជនីយដ្ឋាននៅកោះរ៉ុង

ដូចទៅនឹងឈ្មោះរបស់ភោជនីយដ្ឋាននេះ ភោជនីយដ្ឋាននេះគឺមានទីតាំងជាប់នឹងសមុទ្របែរមុខទៅទិសខាងកើត នៅលើឆ្នេរដូង ជាមួយនឹងកន្លែងដែលត្រជាក់ល្ហឹម មានកន្លែងកន្លែងអង្គុយលេងប្របនឹងមាត់សមុទ្រជាមួយនឹងម្ហូបគ្រឿងសមុទ្រឆ្ងាញ់ៗ។ ជាងនេះទៅទៀតនោះ នៅទីនេះក៏មានការម៉ាស្សាដល់អតិថិជនរបស់ខ្លួនផងដែរ។ Sunrise Restaurant and Massage គឺជាភោជនីយដ្ឋានដែលមានស្តង់ដារត្រឹមត្រូវ ហើយអ្វីដែលជាចំនុចពិសេសរបស់ភោជនីយដ្ឋាននេះគឺ ប៊ឺហ្គឺរសជាតិមួយគ្មានពីរនេះឯង។

សម្រាប់ព័ត៌មានបន្ថែម៖

Opening Hours: Daily 07:30 – 23:00

Location: Coconut Beach, Koh Rong Tel: +855 96 273 6802

Website: https://www.facebook.com/SunriseRestaurantCambodia/

Cuisine: International, Khmer

៥. Eat Pray Love

ភោជនីយដ្ឋាននៅកោះរ៉ុង

ភោជនីយដ្ឋាននៅកោះរ៉ុង

ភោជនីយដ្ឋាននៅកោះរ៉ុង

ភោជនីយដ្ឋាននៅកោះរ៉ុង

Eat Pray Love មានទីតាំងស្ថិតនៅចុងភាគខាងជើងនៃឆ្នេរភាគនិរតី។ សម្រាប់ Eat Pray Love ផ្ដល់ជូននូវអតិថិជនរបស់ខ្លួននៅម្ហូបបែបអ៊ីតាលី ជាមួយនឹងភីតហ្សារសជាតិឆ្ងាញ់ អមដោយម្ហូបមានអនាម័យ និងស្ដង់ដារ។ នូវរាល់មុខម្ហូបពីភោជនីយដ្ឋាន Eat Pray Love វិញគឺត្រូវបានចម្អិនដោយចុងភៅជនជាតិអ៊ីតាលីផ្ទាល់តែម្ដង។ អង្គុយស្រូបខ្យល់អាកាសបរិសុទ្ធនាឆ្នេរសមុទ្រ អង្គុយមើលថ្ងៃរៀបលិច មួយជីវិតមានប៉ុន្មានដង?

សម្រាប់ព័ត៌មានបន្ថែម៖

Opening Hours: 07:30 – 24:00

Location: Sok San Village, Koh Rong

Tel: +855 11 454 051

Website: https://www.facebook.com/Eat-Pray-Love-authentic-Italian-restaurant-341188395920425

Cuisine: Italian

ប្រភពwww.cambodia-hotels.comf

Leave a comment