ពេលវេលាដ៏ល្អបំផុតក្នុងការទទួលទានទឹក

ពេលវេលាដ៏ល្អបំផុតសម្រាប់ការទទួលទានទឹក

តើអ្នកដឹងទេការទទួលទានទឹកអាចជួយសង្គ្រោះជីវិតរបស់អ្នកពីជំងឺផ្សេងៗ?
ដើម្បីជួយទ្រទ្រង់សុខភាពរបស់អ្នកឲ្យកាន់តែប្រសើរ ការទទួលទានទឹកត្រឹមត្រូវតាមពេលវេលាគឺផ្តល់អត្ថប្រយោជន៍ដល់អ្នកច្រើន។

ខាងក្រោមនេះគឺជាពេលវេលាដ៏ល្អបំផុតសម្រាប់ការទទួលទានទឹក

១. មុនពេលក្រោកពីគេង

ពេលវេលាដ៏ល្អបំផុតសម្រាប់ការទទួលទានទឹក

ពេលព្រឹក នៅពេលក្រោកពីគេង រាងកាយយើងខាងក្នុងប្រាកដជាទទេជាពិសេសប្រសិនបើអ្នកមិនបានទទួលទានអាហារពេលព្រឹក។​ដូច្នេះការទទួលទានទឹកអាចជួយសម្រួលឲ្យរាងកាយមានជាតិទឹកដើម្បីលាងសំអាតជាតិពុលខាងក្នុង។

២. មុនពេលទទួលទានអាហារ

ពេលវេលាដ៏ល្អបំផុតសម្រាប់ការទទួលទានទឹក

ការទទួលទានទឹកមុនពេលទទួលទានអាហារអាចធ្វើឲ្យយើងឆាប់ឆ្អែតដែលធ្វើឲ្យយើងទទួលទានអាហរបានតិច។​ ម្យ៉ាងវិញទៀតការទទួលទានទឹកមួយកែវអាចជួយសំអាតអាហារដែលនៅសល់ក្នុងក្រពះរបស់បានផងដែរ។

៣. ពេលដែលអ្នកឃ្លាន

ពេលវេលាដ៏ល្អបំផុតសម្រាប់ការទទួលទានទឹក

បើសិនជាអ្នកមានអារម្មណ៍ថាឃ្លាន អ្នកគួរតែចាក់ទឹកមួយកែវធំហើយផឹកដើម្បីឲ្យដឹងថាតើអ្នកឃ្លានឬគ្រាន់តែស្រេកទឹក។

៤. មុនពេលហាត់ប្រាណឬបន្ទាប់ពីហាត់ប្រាណហើយ

ពេលវេលាដ៏ល្អបំផុតសម្រាប់ការទទួលទានទឹក

ការទទួលទានទឹកមុនពេលហាត់ប្រាណជូយឲ្យអ្នកមានថាមពលនិងការពាររាងកាយអ្នកពីការខ្សោះជាតិទឹក។ ហើយបន្ទាប់ពីហាត់ប្រាណការទទួលទានទឹកក៏អាចជួយឲ្យរាងកាយអ្នកឲ្យមានជាតិទឹកឡើងវិញជំនួសញើសដែលចេញពីរាងកាយអ្នកនៅពេលការហាត់ប្រាណ។

ប្រភព៖ www.everydayhealth.com

Leave a comment