តោះ! មកស្គាល់ហាងកាហ្វេល្បីៗដែលមានចំណុចពិសេសៗរបស់ខ្លួន

ប្រិយមិត្តប្រហែលជាដឹងហើយថា សព្វថ្ងៃនេះមានហាងកាហ្វេជាច្រើនបានរីកដុះដាល ហើយជាទំនោរថ្មីមួយ ជាកន្លែងថ្មីមួយសម្រាប់ធ្វើការណាត់ជួប ការធ្វើការងារ ការងារសាលា និងការជួបជុំជាដើម ។

សំណួរសួរថា តើហាងកាហ្វេទាំងនោះមានចំណុចពិសេសអ្វីទៅ ដើម្បីអាចឲ្យអតិថិជនរបស់ខ្លួនមានការ​ស្ងើចសរសើរមិនថារសជាតិ ទីកន្លែង ទីតាំង សេវាកម្ម ជាពិសេសនោះគឺចំណុចលេចធ្លោហាងកាហ្វេរបស់ខ្លួននោះ?

ថ្ងៃនេះ “ចង់ញ៉ាំ” នឹងនាំអ្នកទាំងអស់គ្នាទៅស្គាល់ហាងកាហ្វេល្បីៗជាមួយនឹងចំនុចពិសេសរបស់ខ្លួន ដែលជាចំណុចទាក់ទាញយ៉ាងខ្លាំង ។

១. នស២រ

“អានសៀវភៅដោយឥតគិតថ្លៃនៅហាង នស២រ”

នស២រ គឺជាហាងដែលទទួលបានការគាំទ្រពីសំណាក់អតិថិជនរបស់ខ្លួនយ៉ាងខ្លាំងក្នុងរាជធានីភ្នំពេញជាមួយនឹងការទទួលស្គាល់ពីរសជាតិ សេវាកម្មថាពិតជាល្អ ក៏ដូចជាសកម្មភាពជាច្រើនជាមួយនឹងសង្គម ។

ជាមួយនឹងសាខាដែលមានរហូតទៅដល់ ៦ ក្នុងរាជធានីភ្នំពេញនោះ នស២រ ត្រូវបានទទួលស្គាល់ថា ជាហាងដែលមិនត្រឹមតែផ្ដល់ជូននូវអតិថិជនរបស់ខ្លួននូវសេវាកម្ម រសជាតិល្អប៉ុណ្ណោះទេ តែថែមទាំងមានការលើកទឹកចិត្តដល់អតិថិជនរបស់ខ្លួនក្នុងផ្នែកវិស័យអប់រំ ដោយមានការលើកទឹកចិត្តចំពោះការអានសៀវភៅដោយមិនគិតថ្លៃ នៅរាល់ពេលអតិថិជនរបស់ហាង នស២រ ទៅដល់ទីតាំងផ្ទាល់ផងដែរ ។


សម្រាប់ព័ត៌មានបន្ថែម៖
Facebook: នស២រ
Website: http://www.milkgreentea.com/
Phone Number: 087471111
Location: Map

២. កាហ្វេបណ្ណាល័យ (Library Cafe)

“អានសៀវភៅហ្វ្រីៗជាមួយនឹងរសជាតិកាហ្វេដ៏ឈ្ងុយឆ្ងាញ់នៅ Library Cafe”

ជាមួយនឹងការឌីហ្សាញហាងដែលមានភាពច្នៃប្រឌិត រសជាតិកាហ្វេដ៏ឈ្ងុយឆ្ងាញ់ហើយនោះ កាហ្វេបណ្ណាល័យបានបន្ថែមឳជារសនៃហាងរបស់ខ្លួនមួយទៀតគឺការអានសៀវភៅដែលឥតគិតថ្លៃសម្រាប់អតិថិជនរបស់ខ្លួន ។

ពិតជាអត់សរសើរមិនបានជាមួយនឹងទីធ្លាធំទូលាយ អាចឲ្យប្រិយមិត្តធ្វើការងារសាលា ការពិភាក្សា និងការជួបជុំដោយមានផាសុខភាពបំផុត ។

សម្រាប់ព័ត៌មានបន្ថែម៖

Facebook: Library Cafe

Phone Number: 023 696 9692

Location: Map

៣. iPad Cafe

“ផឹកកាហ្វេឆ្ងាញ់ហើយ មាន iPad កំដរទៀត ឡូយម៉េះ!”

ពិតជាធម្មតាមែន ជាមួយ iPad Cafe!!!! រាប់បញ្ចូលបានថា ជាហាងកាហ្វេដែលមានភាពច្នៃប្រឌិតប្លែកខុសពីហាងផ្សេងៗដទៃទៀត ។ ជាមួយនឹងការផ្ដល់ជូន iPad សម្រាប់កម្សាន្តដល់អតិថិជនរបស់ខ្លួន បូករួមទាំងការជ្រើសរើសតំបន់អង្គុយប្លែកៗ តាមចំណង់ចំណូលចិត្តរបស់ប្រិយមិត្ត ។

សម្រាប់ឯរសជាតិពីហាងកាហ្វេ iPad Cafe វិញគឺមិនឲ្យប្រិយមិត្តខកបំណងឡើយ ក៏ព្រោះតែរសជាតិកាហ្វេដែលបាននាំចូលពីប្រទេសអ៊ីតាលីនេះឯង ។
សម្រាប់ព័ត៌មានបន្ថែម៖
Facebook: iPad Cafe
Phone Number: Call 012 588 870
Location: Map

ជាមួយនឹងកាហ្វេទាំងបីនេះ គឺបើប្រិយមិត្តមិនសាក ម៉េចនឹងដឹងថាឆ្ងាញ់ប៉ុនណានោះ? តោះ! ប្រិយមិត្តទៅសាកទាំងអស់គ្នា ។

Leave a comment