មានមនុស្សជាច្រើនដែលចង់ញ៉ាំតិចប៉ុន្តែពួកគេមានកាតពិបាកក្នុងការសម្រេចគោលដៅនោះ។ អញ្ចឹងដើម្បីឲ្យកាន់តែងាយស្រួល អ្នកអាចធ្វើតាមតិចណិចទាំង៥នេះដើម្បីជួយឲ្យអ្នកញ៉ាំបានតិចជាងមុន ហើយវាក៏អាចបញ្ឆោតខួរក្បាលអ្នកឲ្យគិតថាអ្នកញ៉ាំបានតិចផងដែរ។
១ ដាក់ចានពេលញ៉ាំអាហារសម្រន់
នៅពេលដែលអ្នកញ៉ាំនំពីកញ្ចប់នំដោយមិនបានដាក់ចានត្រឹមត្រូវនោះអ្នកនឹងញ៉ាំច្រើនដោយកញ្ចប់នំមិនអាចកំណត់បានច្បាស់លាស់ពីបរិមាណនំដែលអ្នកញ៉ាំឡើយ។
២ កុំធ្វើអីច្រើនមុខពេលកំពុងញ៉ាំអី
នៅពេលដែលអ្នកញ៉ាំបណ្តើរ មើលទូរទស្សន៍ ឬ ចុចទូរស័ព្ទបណ្តើរ អ្នកនឹងមិនផ្ចង់អារម្មណ៍ដល់ការញ៉ាំរបស់អ្នកឡើយ ដូច្នេះអ្នកមិនដឹងថាអ្នកញ៉ាំអាហារនោះច្រើនប៉ុណ្ណាទេ។ អញ្ចឹងដើម្បីឲ្យការញ៉ាំកាន់តែប្រសើរឡើង អ្នកគួរតែផ្ចង់ទៅលើការញ៉ាំតែមួយមុខគត់ដើម្បីទទួលបានអារម្មណ៍ រសជាតិ ក្លិន និង រូបរាងរបស់អាហារដែលអ្នកញ៉ាំនោះ។
៣ ដាក់ចានតូចល្មមពេលញ៉ាំ
នៅពេលដែលអ្នកដាក់ចានធំ អ្នកនឹងដាក់ម្ហូបជាច្រើននៅលើចានធំរបស់អ្នក។ ដូច្នេះវាធ្វើឲ្យអ្នកកាន់តែញ៉ាំច្រើនដោយសារអាហារច្រើនដែលមាននៅចានធំ។ អញ្ចឹងអ្នកគួរតែដាក់ចានតូច ពេលទទួនទាំនអាហារ ព្រោះវាក៏អាចជួយបញ្ឆោតខួរក្បាលអ្នកឲ្យជឿថាអ្នកមានម្ហូបគ្រប់គ្រាន់សម្រាប់ញ៉ាំហើយ។
៤ ទំពារមួយៗ
ពេលញ៉ាំអាហារ មនុស្សភាគច្រើនតែងតែលេប ដោយមិនបានទំពារឲ្យបានម៉ត់មុននឹងលេប។ ដូច្នេះការទំពារមិនបានល្អនេះហើយ អាចធ្វើឲ្យអ្នកមានអាការៈចុកពោះនិងឡើងទម្ងន់លឿន។ អ្នកគួរតែទំពារមួយៗទើបល្អ ព្រោះការញ៉ាំនេះមិនមែនជាការប្រកួតប្រជែងញ៉ាំនោះទេ។
៥ កុំញ៉ាំនំកញ្ចប់ធំ
នៅពេលដែលអ្នកញ៉ាំនំកញ្ចប់ធំ អ្នកអាចនឹងញ៉ាំវាទាំងអស់។ ប៉ុន្តេបើចង់ញ៉ាំនំកញ្ចប់ធំ អ្នកគួរតែបែងចែកវាដាក់ចូលចានឬប្រអប់ដើម្បីងាយស្រួលដឹងពីបរិមាណដែលអ្នកគួរញ៉ាំ។
ប្រភព៖ www.hedihearts.com