ស្គាល់កន្លែងទាំង៥ នេះហើយ លែងព្រួយបារម្ភ​រឿងអត់អីញ៉ាំ នៅពេលដាច់យប់ទៀតហើយ!

“ចង់ញ៉ាំ” មិនខ្លាចនឹងនិយាយថាទីក្រុងភ្នំពេញជាទីក្រុងដែលមិនស្គាល់ភាពងងឹតនោះទេ ។ បើត្រឡប់ទៅកាលពី១០ ឆ្នាំមុន និង ១០ឆ្នាំក្រោយ យើងមើលឃើញថា ទីក្រុងភ្នំពេញមានការអភិវឌ្ឍន៍គ្រប់តំបន់នានា រហូតដល់គេចាត់ទុកទីក្រុងភ្នំពេញ ជាទីក្រុងគុជនៃព្រះរាជាណាចក្រកម្ពុជា ។

ត្រឡប់មកវិញ ដោយសារការអភិវឌ្ឍន៍ឥតឈប់ឈរ ជាកត្តាជម្រុញឲ្យភោជនីយដ្ឋានជាច្រើនរីកដុះដាលដូចផ្សិត ប៉ុន្តែក៏មិនប្រាកដថាភោជនីយដ្ឋានទាំងអស់ សុទ្ធតែបម្រើដល់អតិថិជនគេដល់ ២៤ម៉ោងដូចគ្នានោះទេ ។

ប៉ុន្តែកុំបារម្ភ ស្គាល់ទីកន្លែងទាំង ៥​ នេះហើយ មិនខ្វះកន្លែងហូបចុកបើទោះបីជាអ្នកឃ្លាននៅម៉ោង ២ ទៀបភ្លឺក៏ដោយ ។

តោះ! ទៅអានទាំងអស់គ្នា៖

១. ហាងកាហ្វេ Amazon & PTT Neakwan Station ( 24/7)

Amazon Coffee

យើងសង្កេតឃើញថាមួយរយៈចុងក្រោយនេះ ហាងកាហ្វេ Amazon ជាច្រើនបានបែកសាខាជាច្រើនស្ទើរដែលគ្របដណ្ដប់ពេញមួយភ្នំពេញ និងរហូតទៅដល់តំបន់ផ្សេងៗនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។ យ៉ាងណាក៏មិញ ហាងសម្រាប់បម្រើភ្ញៀវដល់ ២៤ម៉ោង ក៏មិនសូវជាមានច្រើនប៉ុន្មានដែរ តែក៏មិនមែនថាអត់សោះដូចគ្នា ។

បើអ្នកធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថីសហព័ន្ធរុស្សី ពីស្តុបកាណាឌីយ៉ាមកស្ពានអាកាសតិកណូ (ផុតសួនក្ដាន់ពីរប្រហែល១០០ ម៉ែត្រ) នោះអ្នកនឹងឃើញការ៉ាស់សាំង PTT នៅខាងស្ដាំដៃ ។ ហាងកាហ្វេអាម៉ាហ្សូន PTT គឺមានទីតាំងក្នុងម៉ាតរបស់ PTT ផ្ទាល់តែម្ដង ដោយលោកអ្នកអាចធ្វើការកុម្ម៉ង់នូវកាហ្វេគ្រប់រសជាតិដែលអ្នកត្រូវការ ។

សម្រាប់ព័ត៌មានបន្ថែមៈ
Facebook: កាហ្វេអាម៉ាហ្សូន
អាស័យដ្ឋាន: មហាវិថី សហពន្ធ័រុស្ស៊ី (១១០), រាជធានី​ភ្នំពេញ

២. បបរកង្កែប ម៉ាន់ជូ (កោះពេជ្រ)

porridge Manzhu
សម្រាប់ភោជនីយដ្ឋានដែលបម្រើចាប់ផ្ដើមបើកពីម៉ោង ១១ ព្រឹក ដល់ ម៉ោង ១យប់ នោះ ក៏មិនសូវជាមានសម្បូរបែបប៉ុន្មានដែរ ។ ទោះជាយ៉ាងណាក៏ដោយ ភោជនីយដ្ឋានបបរកង្កែបមួយនេះ គឺមានទីតាំងនៅម្ដុំកោះពេជ្រ នៅជិតនឹងអាគារណាហ្កាផងដែរ

សម្រាប់ព័ត៍មានបន្ថែមៈ
Facebook: បបរកង្កែប ម៉ាន់ជូ
អាស័យដ្ឋានៈ ផែនទី
លេខទូរស័ព្ទ: 016 90 77 66

៣. សៀវម៉ៃរាត្រី

siev Mai

អ្នកណាមិនល្បីសៀវម៉ៃពេលរាត្រីនោះ…
សៀវម៉ៃ រាត្រីនេះត្រូវបានបើកបម្រើដល់អតិថិជនរបស់ខ្លួនច្រើនឆ្នាំមកហើយ អាចនិយាយឲ្យបានយ៉ាងខ្លីថា អ្នកចូលចិត្តដើរដាច់យប់ គ្រាន់តែស្គាល់ឈ្មោះសៀវម៉ៃ គឺដឹងទីតាំងស្រេច ។ សៀវម៉ៃរាត្រី មានម្ហូបជាច្រើនសម្រាប់បម្រើជូនអតិថិជនរបស់ខ្លួនដូចជា សៀវម៉ៃ នំប៉័ង ជាដើម ។

ចំពោះសៀវម៉ៃ ភ្នំពេញនេះ គឺមានទីតាំងផ្ទះលេខ 310 ផ្លូវលេខ 240 សង្កាត់ចតុមុខ ខណ្ឌដូចពេញ ។

សម្រាប់ព័ត៌មានបន្ថែម៖
Facebook: សៀវម៉ៃ រាត្រី
លេខទូរស័ព្ទដៃៈ070 67 83 88

៤. បបរស សូរិយា

Porridge

“កុំឃ្លានតាមចង់” ប៉ុន្តែបើក្រពះធ្វើទុក្ខហើយ អនុញ្ញាតិសុំពាក្យនេះទុកនៅលើធ្នើសិន ។ បបរស សូរិយានេះ មិនមែនជាឈ្មោះហាងនោះទេ ក៏ប៉ុន្តែព្រោះម្ដុំផ្សារទំនើរសូរិយានេះ គឺសម្បូរទៅដោយភោជនីយដ្ឋានបបរស ដែលបម្រើដល់អតិថិជនរបស់ខ្លួនរហូតទល់ភ្លឺ ជាច្រើនឆ្នាំមកហើយ ។
សម្រាប់បបរស សូរិយានេះ គឺមានទីតាំងលើផ្លូវវត្តកោះ តាមបណ្ដោយផ្លូវលេខ 81 ។

សម្រាប់ព័ត៌មានបន្ថែមៈ
Facebook: បបរស សូរិយា
អាស័យដ្ឋានៈ ផ្លូវវត្តកោះ តាមបណ្ដោយផ្លូវលេខ 81

៥. Street Food

street food

បើនិយាយពី Street Food វិញ គឺច្រើនសម្បូរបែបណាស់ ប៉ុន្តែថ្ងៃនេះ “ចង់ញ៉ាំ” សុំលើកយកតំបន់ដែលល្បីមួយចំនួនទេ ។

ម្ដុំផ្សារដេប៉ូ (ជាប់នឹងស្តុបផ្សារដេប៉ូ)៖ បើនិយាយពីបង្អែម បាយឆា លតឆា ពងទាកូន សាច់គោអាំងអី ផ្ដល់តួនាទីឲ្យម្ដុំផ្សារដេប៉ូចុះ ។

ផ្លូវកម្ពុជាក្រោម (ផុតស្តុបដេអិន)៖ ចំណែករឿងហូបចុកគុយទាវ បបរគ្រឿង មីស៊ុប គឺទុកតួនាទីខាងបណ្ដោយផ្លូវពីកម្ពុជាក្រោម (ស្តុប​ដេអិន) រហូតមកដល់ផ្សារថ្មី ។

ម្ដុំផ្លូវរោងកុនគីរីរម្យ៖ ចំណែកបាយឆាវិញ សូមផ្ដល់តួនាទីទៅផ្លូវរោងកុនគីរីរម្យវិញម្ដង ។ សុំធានាថា អ្នកនឹងមកខកបំណងជាមួយនឹងបាយឆារបស់ពួកគាត់ឡើយ ។

យ៉ាងណាមិញ សម្រាប់កន្លែងហូប (Street Foot) គឺមានច្រើនកន្លែងណាស់ក្នុងរាជធានីភ្នំពេញ ប៉ុន្តែថ្ងៃនេះ “ចង់ញ៉ាំ” សុំលើកមកតែប៉ុននេះសិនចុះ ។ ជួបគ្នានៅអត្ថបទក្រោយៗទៀត…!!!

Leave a comment