Latest Posts
- Date
- Monday March 11th, 2019
ថ្ងៃនេះសូមនាំអារម្មណ៍អ្នកអានមកមើលរសនិយមនៃអ្នកសៀមរាបលក់ដូរម្ហូបអាហារ ហើយនឹកស្រមៃទៅដល់រសជាតិ និងអារម្មណ៍ពិតតាមរយៈរូបភាព និងការបរិយាយក្នុងអត្ថបទនេះទាំងអស់គ្នា។ ការធ្វើដំណើរមួយតាមបណ្ដោយផ្លូវដ៏ស្រស់ត្រកាលជាមួយទស្សនីយភាពនាដងផ្លូវដែលមានលក់ដូរនូវម្ហូបអាហារ និងទីកន្លែងអង្គុយសម្រាប់ទទួលទានអាហារ ជាមួយអ្នកលក់ដ៏ចំណាន និងរួសរាយរាក់ទាក់។ និយាយពីមុខម្ហូបវិញ ពិតជាប្លែករាប់មិនអស់ចាប់តាំងពីម្ហូបធម្មតាដូចជាមាន់ដុត ទៅដល់ពីងពាងដុត ដែលជាម្ហូបក្លែមជាមួយស្រាជួបជុំពិភាក្សាផឹកជាមួយមិត្ដភក្ដិ បងប្អូនសាច់ញាតិតាមបណ្ដោយផ្លូវពីច្រកទ្វារធំទៅកាន់ក្រុងអង្គរ។ នាពេលល្ងាចអ្នកទេសចរណ៍អាចជិះរ៉ឺម៉កដើរកម្សាន្ដជុំវិញទីក្រុង ស្របពេលជាមួយគ្នានោះដែរ អ្នកក៏អាចមើលឃើញតូបលក់ត្រង់នេះបន្ដិច ត្រង់នោះបន្ដិចមិនចេះដាច់ ដែលមានដាក់លក់ផ្លែឈើស្រស់ៗ និងអាហារហឹរៗជាច្រើនដែលអ្នកមើលឃើញ ក៏ដូចជាទទួលក្លិនបានពីផ្លែឈើ និងម្ហូបអាហារជាច្រើនជាមួយនឹងទីតាំងយ៉ាងរ៉ូមែនតិក។ ផ្លែទំពាំងបាយជូរដែលមានពណ៌ឆ្អិនឆ្អៅស្រស់ដាក់លក់ជាជួរៗយ៉ាងប្លែកភ្នែក ជាពិសេសទៀតនោះ ជាមួយនឹងផ្លែម្នាស់ទឹកឃ្មុំផ្អែមជាប់មាត់ […]- Date
- Monday March 11th, 2019
តើអ្នកឧស្សាហ៍ភ្លេចភ្លាំងមែនទេ? ចង់បង្កើនសមត្ថភាពខួរក្បាលនិងការចងចាំទេ? អញ្ចឹងប្រហែលជាអ្នកត្រូវផ្លាស់ប្តូររបបអាហារហើយមកសាកទទួលទានអាហារទាំង៥មុខនេះវិញម្តងមើល៍! ១ ល្មៀត ល្មៀតត្រូវបានគេឲ្យដឹងថាវាអាចជួយបង្ការជម្ងឺភ្លេចភ្លាំងហើយភាគច្រើនល្មាតត្រូវបានគេប្រើនៅពេលធ្វើការី។ ហើយអ្នកស្រាវជ្រាវក៏បានរកឲ្យឃើញថាចំពោះអ្នកដែលញ៉ាំការីច្រើនជាង១ដងក្នុង១ខែ គឺសមត្ថភាពខួរក្បាលរបស់ពួកគេល្អជាងអ្នកដែលមិនញ៉ាំសម្លការីទាល់តែសោះ។ ២ ផ្លែប៊ឺរី ផ្លែប៊ឺរីត្រូវបានឲ្យដឹងថាជាផ្លែឈើដែលអាចជួយបង្កើនសមត្ថភាពខួរក្បាលបានលឿនដោយវាមានសារជាតិ polyphenols ច្រើនដែលអាចជួយដល់ខួរក្បាល។ ៣ ត្រីសាលម៉ុន ដោយសារត្រីសាល់ម៉ុនសំបូរទៅដោយជាតិអូមេហ្កា3ច្រើនបូករួមនឹង EPA និង DHA វាអាចធ្វើឲ្យដំណើរការខួរក្បាលដើរបានល្អ។ ម្យ៉ាងវិញទៀត វាក៏សំបូរទៅដោយវីតាមីន D ដែលអាចកាត់បន្ថយជម្ងឺភ្លេចភ្លាំង។ ៤ […]- Date
- Monday March 11th, 2019
របបអាហារនិងប្រភេទអាហារពិតជាចំណែកមួយយ៉ាងសំខាន់ក្នុងដំណើរជីវិតរបស់ស្រ្ដីដែលមានផ្ទៃពោះ។ អ្នកម្ដាយទាំងអស់ត្រូវចាំថា ពេលដែលអ្នកមានផ្ទៃពោះ អាហារដែលអ្នកបរិភោគទៅមិនមែនសម្រាប់តែខ្លួនឯងតែម្នាក់ទេ គឺសម្រាប់មនុស្សពីរនាក់។ បើស្រលាញ់សុខភាព និងចង់ឱ្យកូនកើតមកមានសុខភាពល្អគួរឱ្យស្រលាញ់អ្នកម្ដាយត្រូវតែយល់ដឹងពីប្រភេទអាហារដែលខ្លួនត្រូវបរិភោគកំឡុងពេលមានផ្ទៃពោះ។ សម្រាប់ឱកាសនេះផងដែរ ចង់ញ៉ាំ (Jangnhams) មានសេចក្ដីសោមនស្សនាំយកនូវប្រភេទអាហារ ១០ មុខដែរស្រ្ដីជាម្ដាយគួរតែព្យាយាមបរិភោគឱ្យបានច្រើនបំផុត។ ១. ផលិតផលទឹកដោះគោ អ្នកម្ដាយដែលកំពុងតែពពោះទារកក្នុងផ្ទៃ ត្រូវតែចេះគិតលៃបរិភោគអាហារដែលមានសម្បូរប្រូតេអ៊ីន និងកាលស្យូមដើម្បីជំនួយដល់ការលូតលាស់របស់ទារក។ ផលិតផលអាហារផលិតពីទឹកដោះគោមានផ្ទុកនូវប្រូតេអ៊ីសំខាន់ៗ កាល់ស្យូមដែលជាតម្រូវការចំបាច់របស់អ្នកម្ដាយ និងកូនក្នុងផ្ទៃ កាន់តែពិសេសទៀតនោះ វាក៏អាចជួយកាន់បន្ថយអារម្មណ៍តានតឹងរបស់ម្ដាយបានផងដែរ។ ២. ប្រភេទបន្លែកួរ […]- Date
- Thursday March 7th, 2019
ប្រាកដណាស់អ្នកដែលនៅប្រទេសកម្ពុជាតែងតែញ៉ាំអាហារតាមផ្លូវទាំង៦នេះជាក់ជាមិនខានហើយអាហារទាំងអស់នេះសុទ្ធតែជាអាហរល្បីៗទាំង៦ដែលគេនិយមច្រើននៅប្រទេសកម្ពុជា។ មិនត្រឹមតែល្បីទេថែមទាំងឆ្ងាញ់ទៀត! ចង់ដឹងថាមានម្ហូបអីខ្លះ តោះទៅមើលទាំងអស់គ្នា! ១ លតឆា លតឆាជាទូទៅគេតែងតែញ៉ាំវាជារៀងរាល់ព្រឹកហើយវាងាយស្រួលស្វែងរកបំផុតនៅតាមទីផ្សារនិងភោជនីយដ្ឋាននានា។ វាមានភាពរហ័សក្នុងការចម្អិនដែលមិនចំណាយពេលយូរ ហើយអាចខ្ចប់យកទៅញ៉ាំនៅផ្ទះបានយ៉ាងស្រួលផងដែរ។ ២ នំគូឆាយ បើនំគូឆាយនេះវិញ ប្រាកដណាស់ថាម្នាក់ៗចូលចិត្តញ៉ាំតាំងពីនៅក្មេងៗ ហើយនំនេះផងដែរ គឺមានប្រភពចេញពីប្រទេសចិន។ នៅផ្នែកខាងក្រៅនំ វាស្រួយ ហើយនៅក្នុងសាច់នំវាទន់ដែលគេលាយគ្រឿងជាមួយនឹងស្លឺកគូឆាយ ហើយគេញ៉ាំវាជាមួយនឹងទឹកត្រី។ ៣ នំប៉័ងប៉ាតេ បើនំប៉័ងប៉ាតេនេះវិញ នរណាៗក៏ចូលចិត្តវាដែរ ស្រួលរកញ៉ាំ លឿន […]- Date
- Thursday March 7th, 2019
ការបរិភោគសាច់ឆ្កែត្រូវបានគេនិយមច្រើននៅប្រទេសវៀតណាម ប្រហែលជាឆ្កែចំនួន៥លានក្បាលត្រូវបានគេសម្លាប់យកសាច់ជារៀងរាល់ឆ្នាំ។ ហើយថ្មីៗនេះផងដែរ មនុស្សស្លាប់ដោយសារជំងឺឆ្កែឆ្កួតក៏ជាព័ត៌មានដែលនរណាៗក៏និយាយពីរឿងនេះដែរ។ ចុះសម្រាប់អ្នកដែលតែងតែបរិភោគសាច់ឆ្កែវិញ តើពួកគេនឹងជួបបញ្ហាអ្វីខ្លះ? ជំងឺឆ្កែឆ្កួត ប្រាកដណាស់អ្នកដែលបរិភោគសាច់ឆ្កែអាចមានគ្រោះថ្នាក់ខ្ពស់ដោយសារសត្វឆ្កែមួយចំនួនមានជំងឺឆ្កែឆ្កួត។ ចំនែកឯអ្នកដែលសម្លាប់ឆ្កែក៏ងាយនឹងកើតជំងឺមួយនេះដែរវាងាយនឹងឆ្លងពីសត្វទៅមនុស្សបានយ៉ាងងាយស្រួល។ ជំងឺផ្សេងៗទៀត មិនត្រឹមតែមានជំងឺឆ្កែឆ្កួតតែប៉ុណ្ណោះនោះទេ ជំងឺផ្សេងៗទៀតក៏ត្រូវបានគេរកឃើញនៅក្នុងសាច់ឆ្កែដែលងាយឆ្លងទៅមនុស្សផងដែរ ដោយគេរកឃើញមេរោគជាច្រើនដែលមាននៅក្នុងសាច់ឆ្កែ។ ហើយនៅពេលដែលមេរោគទាំងនោះចូលទៅក្នុងខ្លួនមនុស្ស វានឹងបំផ្លាញសរសៃឈាមដែលអាចនឹងប៉ះពាល់ដល់អាយុជីវិត។ ដូច្នេះអ្នកគួរតែជៀសវាងពីការបរិភោគសាច់ឆ្កែត្បិតសត្វឆ្កែគឺជាសត្វដែលគួរឲ្យស្រលាញ់ ផ្តល់ភាពសប្បាយរីករាយនិង ចេះស្តាប់បង្គាប់ព្រោះពួកវាក៏អាចចាត់ទុកជាសមាជិកគ្រួសារផងដែរ។ ប្រភព: • www.wormsandgermsblog.com • www.onegreenplanet.org- Date
- Sunday March 3rd, 2019
ដើម្បីទទួលបានសុខភាពល្អក្នុងរបបអាហារ ការជ្រើសរើសអាហារដែលគួរញ៉ាំតែមួយជំរើសមិនគ្រប់គ្រាន់នោះទេ ដូចនេះសម្រាប់អ្នកដែលមានជម្ងឺទឹកនោមផ្អែមគួរតែស្វែងយល់នូវអាហារអស់ទាំងនេះហើយជៀសវៀងដើម្បីបង្ការគ្រោះថ្នាក់ដល់សុខភាព។ ១ ភេសជ្ជៈ ភេសជ្ជៈដែលមានជាតិផ្អែមឬមិនមានជាតិផ្អែមគឺសុទ្ធសឹងតែផ្តលផលអាក្រក់ដល់អ្នកដែលមានទឹកនោមផ្អែមដោយវាអាចធ្វើឲ្យឡើងសម្ពាធឈាម ឡើងក្បាលពោះ នីងបង្ករជាជម្ងីផ្សេងៗ។ ២ ដំណាប់