Latest Posts

  • 20
    Feb
    សម្រាប់អ្នកចាញ់រងារ ព្យាយាមញ៉ាំប្រភេទអាហារទាំងនេះអាចជួយរក្សាកម្ដៅក្នុងខ្លួនបាន
    Date
    Wednesday February 20th, 2019
    ឥឡូវនេះពិភពលោកយើងកំពុងប្រឈមមុខនឹងហានិភ័យនៃបំលាស់ប្ដូរសីតុណ្ហភាពពីរយ៉ាង គឺនៅរដូវក្ដៅ ក្ដៅចង់ឆេះ ហើយដល់ពេលរដូវរងារ ត្រជាក់ឡើងកកអស់ហើយ។ បើនិយាយពីរឿងត្រជាក់វិញ អ្នកចាញ់រងារគឺនៅមិនសុខទេ ពិបាកសម្របខ្លួនណាស់។ ឥឡូវនេះពី ចង់ញ៉ាំ (Jangnhams) សូមណែនាំប្រភេទអាហារដែលអាចជួយរក្សា និងបង្កើនកម្ដៅក្នុងរាងកាយសម្រាប់អ្នកដែលចាញ់រងារ។ ១. ទឹកឃ្មុំ ដូចដែលយើងបានដឹងរួចមកហើយថា ទឹកឃ្មុំជាសារធាតុរាវដែលមានរសជាតិផ្អែមជាងគេ និងមានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាព និងអ្វីដែលកាន់តែពិសេសដែលយើងបានដឹងរួចហើយ នោះថាទឹកឃ្មុំសុទ្ធមិនចេះកកនោះទេ បើទោះបីវាស្ថិតនៅក្នុងសីតុណ្ហភាពត្រជាក់ក្រោមសូន្យយ៉ាងណាក៏ដោយ ដូចនេះហើយទឹកឃ្មុំត្រូវបានគេទទួលស្គាល់ថា ជាអាហារដែលអាចរក្សាកម្ដៅក្នុងខ្លួនយ៉ាងមានប្រសិទ្ធភាពបំផុត អ៊ីចឹងហើយ បានជានៅរដូវក្ដៅវិញ […]
  • 20
    Feb
    កណ្តាល៖ រមណីយដ្ឋានស្ទឹងព្រែកត្នោត កន្លែងកម្សាន្តនាពេលចុងសប្ដាហ៍
    Date
    Wednesday February 20th, 2019
    កណ្តាល៖ ធ្វើដំណើរតាមផ្លូវជាតិ​លេខ៣ ឆ្ពោះទៅកាន់វត្តស្លែងដែលមានច្រកចូលនៅខាងស្តាំដៃរួចចូលទៅក្នុងចម្ងាយ៣០០ម៉ែត្រពីច្រកចូល​ហួសផ្លូវរថភ្លើង នោះអ្នកនឹងឃើញស្លាកសញ្ញាធំមួយដែលសរសេរថា រមណីយដ្ឋានស្ទឹងព្រែកត្នោត។ អ្វីដែលពិសេសនៅរមណីយដ្ឋានស្ទឹងព្រែកត្នោតគឺសំបូរទៅដោយកញ្ចុះជាច្រើនដែលព័ទ្ធជុំវិញទៅដោយស្ទឹងដ៏ធំធេង មានទោងយោលជិះលេង​ បូករួមជាមួយសម្រស់ធម្មជាតិព្រៃឈើនិងបរិយាកាសដ៏ស្រស់ថ្លាដែលធ្វើឲ្យទីកន្លែងមួយនេះកាន់តែស្រស់ត្រកាល។ លោកអ្នកអាចទទួលទានអាហារជុំគ្នាជាមួយគ្រួសារកាន់តែឆ្ងាញ់និងសប្បាយរីករាយពេលមកកាន់រមណីយដ្ឋានស្ទឹងព្រែកត្នោត។ ម្យ៉ាងវិញទៀតលោកអ្នកអាចកម្ម៉ង់អា​ហារជាច្រើនមុខដែលមានតម្លៃថោកសមរម្យនិងមានកញ្ចុះអង្គុយដោយឥតគិតថ្លៃ។ លោកអ្នកក៏អាចជិះកាយក្ស ទូក ឬ ប៉េដាឡូ លេងកម្សាន្តដោយឥតគិតថ្លៃផងដែរ។ កន្លែងមិនឆ្ងាយពីភ្នំពេញ មានទេសភាពស្អាតហើយធូរថ្លៃទៀត។ រកណាបាន? អញ្ចឹងបើសិនជាមិនធ្លាប់មកលេងនៅរមណីយដ្ឋានស្ទឹងព្រែកត្នោតទេ លោកអ្នកអាចមកលេងបាននៅថ្ងៃឈប់សម្រាក ឬ ពិធីបុណ្យទៀនផ្សេងៗ មកជាមួយគ្រួសារ មិត្តភកិ្ត ឬ […]
  • 19
    Feb
    ពេលវេលាដ៏ល្អបំផុតក្នុងការទទួលទានទឹក
    Date
    Tuesday February 19th, 2019
    តើអ្នកដឹងទេការទទួលទានទឹកអាចជួយសង្គ្រោះជីវិតរបស់អ្នកពីជំងឺផ្សេងៗ? ដើម្បីជួយទ្រទ្រង់សុខភាពរបស់អ្នកឲ្យកាន់តែប្រសើរ ការទទួលទានទឹកត្រឹមត្រូវតាមពេលវេលាគឺផ្តល់អត្ថប្រយោជន៍ដល់អ្នកច្រើន។ ខាងក្រោមនេះគឺជាពេលវេលាដ៏ល្អបំផុតសម្រាប់ការទទួលទានទឹក ១. មុនពេលក្រោកពីគេង ពេលព្រឹក នៅពេលក្រោកពីគេង រាងកាយយើងខាងក្នុងប្រាកដជាទទេជាពិសេសប្រសិនបើអ្នកមិនបានទទួលទានអាហារពេលព្រឹក។​ដូច្នេះការទទួលទានទឹកអាចជួយសម្រួលឲ្យរាងកាយមានជាតិទឹកដើម្បីលាងសំអាតជាតិពុលខាងក្នុង។ ២. មុនពេលទទួលទានអាហារ ការទទួលទានទឹកមុនពេលទទួលទានអាហារអាចធ្វើឲ្យយើងឆាប់ឆ្អែតដែលធ្វើឲ្យយើងទទួលទានអាហរបានតិច។​ ម្យ៉ាងវិញទៀតការទទួលទានទឹកមួយកែវអាចជួយសំអាតអាហារដែលនៅសល់ក្នុងក្រពះរបស់បានផងដែរ។ ៣. ពេលដែលអ្នកឃ្លាន បើសិនជាអ្នកមានអារម្មណ៍ថាឃ្លាន អ្នកគួរតែចាក់ទឹកមួយកែវធំហើយផឹកដើម្បីឲ្យដឹងថាតើអ្នកឃ្លានឬគ្រាន់តែស្រេកទឹក។ ៤. មុនពេលហាត់ប្រាណឬបន្ទាប់ពីហាត់ប្រាណហើយ ការទទួលទានទឹកមុនពេលហាត់ប្រាណជូយឲ្យអ្នកមានថាមពលនិងការពាររាងកាយអ្នកពីការខ្សោះជាតិទឹក។ ហើយបន្ទាប់ពីហាត់ប្រាណការទទួលទានទឹកក៏អាចជួយឲ្យរាងកាយអ្នកឲ្យមានជាតិទឹកឡើងវិញជំនួសញើសដែលចេញពីរាងកាយអ្នកនៅពេលការហាត់ប្រាណ។ ប្រភព៖ www.everydayhealth.com
  • 14
    Feb
    ទម្លាប់នៃការញ៉ាំអាហារទាំង៤យ៉ាងដែលមនុស្សភាគច្រើនគិតថាត្រូវ តែវាមិនដូច្នោះទេ
    Date
    Thursday February 14th, 2019
    ជាធម្មតាយើងតែងតែបានលឺគេនិយាយអំពីទម្លាប់នៃការញ៉ាំថាញ៉ាំអញ្ចេះទើបល្អ ញ៉ាំអញ្ចេះអត់ល្អទេ។ ប៉ុន្តែតើយើងមានដែលស្វែងយល់ឲ្យកាន់តែសុីជម្រៅថាតើអ្វីដែលគេនិយាយទាំងនោះពិតជាត្រឹមត្រូវដែរឬទេ? តោះអញ្ចឹងយើងនាំគ្នាទៅស្វែងយល់ទាំង​អស់គ្នា។ ១. នំប៉័ងពណ៌ត្នោតល្អជាងនំប៉័ងពណ៌ស យើងទាំងអស់គ្នាប្រហែលជាគិតថានំប៉័ងពណ៌ត្នោតល្អជាងនំប៉័ងពណ៌សដោយសារតែនំប៉័ងពណ៌ត្នោតមានស្រូវសាឡីនិងជាតិសរសៃច្រើនជាងនំប៉័ងពណ៌សប៉ុន្តែតាមពិតទៅនំប៉័ងទាំងពីរប្រភេទនេះគឺមានកាឡូរីប្រហាក់ប្រហែលគ្នា។ ២. សូកូឡាមិនល្អសម្រាប់រាងកាយអ្នកទេ តាមពិតទៅការញ៉ាំសូកូឡាមួយបន្ទះតូចអាចផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាពអ្នកជាពិសេសបើសិនជាអ្នកជ្រើសរើសញ៉ាំសូកូឡាខ្មៅ។ ៣. បើអ្នកញ៉ាំតិច អ្នកនឹងចុះទម្ងន់ ធ្លាប់តែលឺគេថាញ៉ាំតិចអាចធ្វើឲ្យស្គម តាមពិតទៅវាមិនអញ្ចឹងទេ ទោះបីជាអ្នកញ៉ាំតិចយ៉ាងណាក៏ដោយ ក៏មិនប្រាកដថាអ្នកនឹងចុះទម្ងន់ទេ។ ផ្ទុយទៅវិញមនុស្សម្នាក់គួរតែញ៉ាំឲ្យបាន ៥​ ទៅ ៦ដងក្នុងមួយថ្ងៃដើម្បីឲ្យចុះទម្ងន់។ ៤.​ញ៉ាំអាហារដែលមានជាតិខ្លាញ់ធ្វើឲ្យធាត់ […]
  • 13
    Feb
    សៀមរាប៖ ម្ហូបខ្មែរពិសេសៗទាំង ៥ នៅសៀមរាបដែលអ្នកគួរសាកល្បង
    Date
    Wednesday February 13th, 2019
    សិល្បៈធ្វើម្ហូបអ្នកខេត្ដសៀមរាបត្រូវបានគេទទួលស្គាល់ថា មានផាសុកភាព ឱជារស​ និងការតុបតែងល្អប្រសើរជាងម្ហូបអាហារនៅក្នុងអាស៊ីអាគ្នេយ៍ ភាគច្រើន ដោយសារតែម្ហូបអាហារអ្នកសៀមរាបមានផ្សំជាមួយបន្លែជីវជាតិ និងបន្លែប្រភេទជាឱសថដូចជាស្លឹកគ្រៃ ក្រឡាញ ស្ដៅ ជាដើម។ សម្រាប់តម្លៃវិញអាចទទួលយកបាន គ្រាន់តែមានត្រឹមតែពីរពាន់រៀលក៏អាចឱ្យអ្នកញ៉ាំអាហារបានឆ្ងាញ់ បានឆ្អែតមួយពេលដែរ។ ជាពិសេសនៅតំបន់ទេសចរណ៍ក្រុងអង្គរវត្ដ អ្នកអាចរកទិញញ៉ាំប្រភេទម្ហូបបែបប្រពៃណីអ្នកស្រុកអង្គរបាន។ ថ្ងៃនេះដែរ ពី “ចង់ញ៉ាំ” សូមណែនាំប្រភេទម្ហូបមួយចំនួនដែលកំពុងពេញនិយមខ្លាំង៖ ១. បាយសាច់ជ្រូក (Pork with Broken Rice) […]
  • 12
    Feb
    អាហារទាំង៥ប្រភេទដែលអ្នកមិនគួរដាក់ឲ្យ សុនខរបស់អ្នកឡើយ
    Date
    Tuesday February 12th, 2019
    តើអ្នកដឹងទេអាហារទាំងអស់មិនមែនសុទ្ធតែល្អសម្រាប់សុនខរបស់អ្នកនោះទេ? អាហារមួយចំនួនអាចនឹងមានផលប៉ះពាល់ដល់សុនខ។ អញ្ចឹងតើអាហារបែបណាដែលអ្នកគួរតែជៀសវៀងដាក់អោយសុនខរបស់អ្នក? ១​. ផ្លែប៊ឺរ ផ្លែប៊ឺរត្រូវបានគេដឹងថាវាបង្ករបញ្ហាច្រើនទៅដល់សត្វជាច្រើនប្រភេទដូចជាឆ្កែ ឆ្មា បក្សី រហូតដល់ស្លាប់ដោយសារតែផ្លែនេះមានជាតិពុលតែចំពោះសត្វប៉ុណ្ណោះ។ ២​. កាហ្វេ ដោយសារតែកាហ្វេមានផ្ទុកនូវជាតិmethylxanthines ដែលមាននៅក្នុងគ្រាប់កាកាវ ដូច្នេះនៅពេលដែលសារជាតិmethylxanthines រំលាយចូលទៅក្នុងក្រពះរបស់សត្វ វាអាចបង្ករឲ្យសត្វទាំងនោះមានជំងីរាគរួស ឬ ក្អួតចង្អោរ។ ៣​. ផ្លែក្រូច មិនថាដើម ទង ស្លឹក សំបក សាច់ […]

Recommended Videos